ដំណឹង​​គួរ​ឱ្យ​​ភ្ញាក់​ផ្អើល​៖ ​ចិញ្ចឹម​ឆ្មា​​ផ្ដល់​ផល​ល្អ​ដល់​សុខភាព​របស់​អ្នក​​មិន​តិច​ទេ​​​



ក្រុម​អ្នក​វិទ្យាសាស្ត្រ​ទើប​បាន​ទម្លាយ​ការ​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​​បង្ហាញ​ថា​ ការ​ចិញ្ចឹម​ឆ្មា​ មិន​ថា​ឆ្មា​​​សម្បុរ​ខ្មៅ​ ឬ​ឆ្មា​សម្បុរ​អ្វី​គឺ​សុទ្ធ​តែ​ផ្ដល់​ផល​ល្អ​ដល់​សុខភាព​របស់​អ្នក។ ​តើ​សម្អាង​លើ​អ្វី​ បាន​​ជា​លើក​ហេតុផល​បែប​នេះ? ១) ​ជួយ​ពង្រឹង​ប្រព័ន្ធ​​បេះ​ដូង​៖ ​តាម​ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​មីណេសូតា​ ​និង​​ស្ថាប័ន​មួយ​ចំនួន​ទៀត​អះអាង​ថា​ ​ការ​ចិញ្ចឹម​ឆ្មា​គឺ​ផ្ដល់​ផល​ល្អ​​ ជា​ពិសេស​គឺ​​អាច​​ជួយ​កាត់​បន្ថយ​​​​​​អត្រា​គាំង​បេះដូង​ដែល​បណ្ដាល​​​ឱ្យ​ស្លាប់​ៗ​ភ្លាមៗ​បាន។ ២) ​ជួយ​​ពង្រឹង​ប្រព័ន្ធ​ភាព​​ស៊ាំ​៖ ​​ប្រព័ន្ធ​ភាព​ស៊ាំ​​អាច​ទទួល​បាន​កម្លាំង​ខាង​ក្នុង​ម្យ៉ាង​នៅ​ពេល​ដែល​​អ្នក​​ចិញ្ចឹម​ឆ្មា។ ​​បន្ថែម​ពី​លើ​នេះ​ គឺ​ចិញ្ចឹម​ឆ្មា​អាច​ជួយ​បង្កើន​ការ​គាំទ្រ​ផ្នែក​សង្គម​ (គាំពារ​សត្វ)​ ​បន្ថយ​ភាព​តានតឹង​ ​​​​និង​អាច​លេង​សើច​បាន។ ទាំង​អស់​នេះ​ គឺ​អាច​បង្កើន​ប្រព័ន្ធ​​ភាព​ស៊ាំ​បាន។ ៣) ​​​កាត់​​បន្ថយ​មិន​​ឱ្យ​កើត​​ជំងឺ​​អាលែកហ្ស៊ី​ ​និង​ប្រព័ន្ធ​ដក​ដង្ហើម៖ ក្មេង​ៗ​​​បាន​វិវត្ត​ប្រព័ន្ធ​ភាព​ស៊ាំ​​ពិសេស​ដើម្បី​​ទប់​ទល់​​​​ជំងឺ​ដែល​កើត​ទៅ​លើ​​ប្រព័ន្ធ​ដក​ដង្ហើម​​ក្នុង​នោះ​ក៏​មាន​ជំងឺ​​ហឺត​ផង​ដែរ។ ៤) ​​បន្ថយ​សម្ពាធ​ឈាម៖ ​តាម​ការ​សិក្សា​របស់​​សាកលវិទ្យាល័យ​រដ្ឋ​នៃ​ក្រុង​ញូវយ៉ក​​បាន​រក​​ឃើញ​អ្នក​ដែល​ចិញ្ចឹម​ឆ្មា​អាច​​ជា​ចំណែក​តូច​មួយ​ជួយ​បន្ថយ​​​សម្ពាធ​ឈាម​ផង​ដែរ។ ៥) ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សាច់​ឈាម​ខួរក្បាល​៖ ​វា​អាច​កាត់​បន្ថយ​​អត្រា​នៃ​ជំងឺ​​ដាច់​សរសៃ​ឈាម​​ខួរក្បាល​បាន​មួយ​ភាគ​បី។ ៦) ​កាត់​បន្ថយ​​​ស្ត្រេស​ និង​ភាព​ធុញថប់៖ អាច​ចិញ្ចឹម​ឆ្មា​អាច​លេង​​ប្រឡែង​ជា​មួយ​ឆ្មា​ដើម្បី​បំបាត់​ភាព​អផ្សុក​បាន៕​ ដោយ៖ រតនៈវិភូ
X
5s