តើធ្វើដូចម្ដេច ដើម្បីឲ្យគ្រួសារមានសុភមង្គល?
គ្រួសារដែលមានសុភមង្គលតែងតែមានទម្លាប់មួយក្នុងការគិតអ្វីល្អៗ ដើម្បីជាប្រយោជន៍ទៅដល់កូនគ្រប់រូប។ វាមិនមែនមានន័យថាអ្វីៗ គឺល្អគ្រប់ដប់នោះទេ តែទម្លាប់ដ៏ល្អទាំងនោះ ហើយដែលជួយអោយពួកគេ អាចគ្រប់ដណ្ដប់អំពើមិនល្អ ផ្សេងៗ។ តើពួកគេអនុវត្តអ្វីខ្លះ?
១) ទម្លាប់ជួបជុំក្នុងគ្រួសារ៖ នរណាម្នាក់ក៏មិនអាចជៀសផុតពី ភាពរវល់នេះបានដែរ ។ ដូចនេះសូមកុំយកការរវល់របស់អ្នកមកលើកឡើងនៅចំពោះមុខគ្រួសារ។ អ្នកត្រូវស្វែងរកពេលវេលាខ្លះ ឬ ពេលចុងសប្ដាហ៍សម្រាប់ពិសាបាយឬ ធ្វើដំណើរកម្សាន្តជុំគ្នាទើបប្រសើរ។
២) តែងចេះជួយយកអាសាគ្នា៖ ជាការពិតណាស់រស់នៅក្នុងគ្រួសារជាមួយគ្នា អ្នកមិនអាចធ្វើជាមនុស្សម្នាក់ដែលដាច់ដោយឡែកពីគេបានទេ។ ពេលនេះអ្នកមិនចង់បានការជួយជ្រោមជ្រែងពីនរណាម្នាក់មែន តែ អ្នកមិនច្បាស់ឡើយថាថ្ងៃមុខអ្នកអត់ពីគ្រួសារបានឬ ក៏អត់។ ការចេះជួយគ្នានាំអោយគ្រួសារកាន់តែមានភាពកក់ក្ដៅហើយកាន់តែរស់នៅខ្វះ គ្នាមិនបាន។
៣) តែងមានចិត្តមេត្តា ប្រោសប្រណីជានិច្ច៖ ការមានចិត្តមេត្តានិងប្រណីចំពោះ គ្នាទៅវិញទៅមកអាចជួយទប់ស្កាត់ការឈ្លោះប្រកែកគ្នា ដែលជាមូលហេតុនាំអោយមានការបែកបាក់គ្រួសារផងដែរ។
៤) គិតពីរឿងសប្បាយរីករាយអោយបានច្រើន៖ អ្នកត្រូវគិតពី ការសប្បាយរីករាយអោយបានច្រើន ហើយព្យាយាមពង្រួមបញ្ហាដែលអ្នកមានអោយតូច។ គ្រួសារដែលមានសុភមង្គលតែងរួមគ្នាដោះស្រាយបញ្ហា ដោយសន្តិវិធី ហើយធ្វើយ៉ាងណារួមគ្នាដោះស្រាយដោយមធ្យោបាយងាយស្រួលជានិច្ច៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com