ប្រទេសមានជាងគេបំផុតទាំង ២៥ក្នុងលោក ភាគច្រើនសុទ្ធតែជាប្រទេសតូចៗ
ប្រទេសតូចៗ នៅតែបន្តជាប្រទេសអ្នកមាន ដែលស្ថិតនៅឈរជួរមុខគេក្នុងលោក ជាពិសេសប្រទេសកំពូលៗ បីនេះបើយោងតាមការវិភាគដែលរៀបចំឡើងដោយ ទស្សនាវដ្ដីហិរញ្ញវត្ថុសកល (Global Finance Magazine)។
ផ្អែកទៅលើតាមទិន្នន័យដែលចេញផ្សាយដោយធនាគារពិភពលោក និងមូលនិធិហិរញ្ញវត្ថុអន្តរជាតិ ទស្សនាវដ្ដីនេះបានដាក់ចំណាត់ថ្នាក់ប្រទេសអ្នកមានជាងគេបំផុតក្នុងលោកដោយផ្អែកទៅលើផលិតផលក្នុងស្រុកសរុបផ្អែកទៅតាមការគណនាតាមអំណាចយុគ្គភាព (Purchasing Power Parity)។
ប្រទេសទាំង ២៥នោះគឺ៖
១) កាតា ៖ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ (ឬ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ) ១៤៦ ០១១ដុល្លារ
២) លុចហ្សំបួរ ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៩៤ ១៦៧ដុល្លារ
៣) សិង្ហបុរី ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៨៤ ៨២១ដុល្លារ
៤) ប្រ៊ុយណេ ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៨០ ៣៣៥ដុល្លារ
៥) គុយវ៉ែត ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៧១ ៦០០ដុល្លារ
៦) ន័រវែស ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៦៧ ៦១៩ដុល្លារ
៧) សហភាពអារ៉ាប់រួម ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៦៧ ២០១ដុល្លារ
៨) ហុងកុង ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៥៧ ៦៧៦ដុល្លារ
៩) សហរដ្ឋអាមេរិក ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៥៧ ០៤៥ដុល្លារ
១០) ស្វីស ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៥៦ ៨១៥ដុល្លារ
១១) អារ៉ាប៊ីសាអ៊ូឌីត ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៥៦ ២៥៣ដុល្លារ
១២) បារ៉ែន ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៥២ ៨៣០ដុល្លារ
១៣) ហុឡង់ដ៍ ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៤៨ ៧៩៧ដុល្លារ
១៤) អៀរឡង់ ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៤៨ ៧៨៦ដុល្លារ
១៥) អូស្ត្រាលី ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៤៨ ២៨៨ដុល្លារ
១៦) អូទ្រីស ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៤៦ ៩០៦ដុល្លារ
១៧) ស៊ុយអែត ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៤៦ ៣៨៦ដុល្លារ
១៨) អាល្លឺម៉ង់ ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៤៦ ១៦៥ដុល្លារ
១៩) តៃវ៉ាន់ ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៤៥ ៩៩៦ដុល្លារ
២០) កាណាដា ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៤៥ ៩៨១ដុល្លារ
២១) ដាណឺម៉ាក ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៤៥ ៨០០ដុល្លារ
២២) អូម៉ង់ ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ៤៤ ៩០៣ដុល្លារ
២៣) អៃឡង់ ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ៤៤ ៥៧៥ដុល្លារ
២៤) បែលហ្ស៊ិក ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ៤២ ៩២៣ដុល្លារ
២៥) បារាំង ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៤១ ៣៩៦ដុល្លារ៕
ដោយ៖ រតនៈវិភូ