​កម្រង​គំនិត​សំខាន់ៗ​លោក​ តេង​ សៀវភីង ​(​Deng Xiaoping) ​​អ្នក​តម្រង់​ទិស​សេដ្ឋកិច្ចចិន​ឲ្យ​ស្គាល់​ការ​រីកចម្រើន​​​​



លោក​ តេង​ សៀវភីង ​(​Deng Xiaoping)​ ​ជា​​​​បុគ្គល​ដ៏​សែន​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចិន។ ​​ចិន​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ ម៉ៅ សេទុង ​គឺ​ជួប​បញ្ហា​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ ​ព្រោះ​តែ​​លោក​ប្រធាន​ម៉ៅ​ គិត​តែ​អនុវត្ត​​​មនោគមវិជ្ជា​តឹង​ជ្រុល​ហួស​ហេតុ​ពេក។ ​ក្រោយ​ពេល​ម៉ៅ ​សេទុង​បាន​ស្លាប់​ក្នុង​ឆ្នាំ ១៩៧៦​មក ​​​​វា​ជា​ពេល​ដែល​លោក​ តេង​ សៀវភីង ​(​Deng Xiaoping)​​​​ធ្វើ​ជា​អ្នក​កាច់ចង្កូត​នាវា​យក្ស​របស់​ចិន​ម្ដង​។ ​​​ លោក​ ​តេង​ សៀវភីង​​ ​​មិន​ចង់​អនុវត្ត​នយោបាយ​តឹង​ជ្រុល​ហួស​ហេតុ​ពេក​នោះ​ឡើយ ​ដូច្នេះ​ទើប​ផ្ដោត​សំខាន់​លើ​កំណែទម្រង់​ ពោល​គឺ​​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​ចិន​លែង​ជួប​ប្រទះ​នឹង​គ្រោះ​ទុរភិក្ស​ និង បញ្ហា​លំបាក​ផ្សេងៗ​ដែល​បង្ក​ឡើង​ដោយ​នយោបាយ​តឹងរ៉ឹង​របស់​​បក្ស​កុម្មុយនិស្ត​ចិន​កន្លង​មក​។ លោក​ ​តេង​ សៀវភីង​ ​បាន​បើក​ទ្វា​ប្រទេស​ចិន​ ​​ដើម្បី​ឲ្យ​ពិភពលោក​អាច​ធ្វើ​ពាណិជ្ជកម្ម​ ​និង វិនិយោគ​​​ ​​បើ​ទោះបី​ជា​ប្រទេស​នេះ​​​​នៅ​តែ​ប្រកាន់​របប​កុម្មុយនិស្ត​ក៏​ដោយ។ ​ដូច្នេះ​ហើយ​ ​​​កំណើន​សេដ្ឋកិច្ច​ដ៏​ឆាប់​រហ័ស​របស់​ចិន​នា​ពេល​បច្ចុប្បន្ន​នេះ ​គឺ​មិន​អាច​ភ្លេច​គុណ​គំនិត​ផ្ដួចផ្ដើម​របស់​​លោក​ ​តេង​ សៀវភីង​​​​​​បាន​​ឡើយ​។​​​​​​ ខាងក្រោម​នេះ​ ជា​កម្រង​គំនិត​សំខាន់ៗ​ដែល​​អ្នក​គួរ​ចងចាំ៖ ​​​​​​​​ ​១) ​«​កុំ​ខ្វល់​ថា​ឆ្មា​ស​ ​ឬ​ ​ឆ្មា​ខ្មៅ​ សំខាន់​ឲ្យ​តែ​ចេះ​ចាប់​កណ្ដុរ​»។ ២) ​«​នៅ​ពេល​ដែល​និស្សិត​ចិន​រាប់ពាន់​នាក់​​ដែល​សិក្សា​​នៅ​បរទេស​ ត្រលប់​មក​កាន់​ស្រុក​វិញ​នោះ ​​​អ្នក​នឹង​ដឹង​ថា ​​តើ​ចិន​នឹង​​​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ដោយ​របៀបណា​ហើយ​​»។ ៣) ​​«​​​​​ជួយ​ឲ្យ​មនុស្ស​មួយ​ចំនួន​​ក្លាយ​ជា​អ្នក​មាន​សិន​ ​​​ទាំង​នៅ​​ទី​ក្រុង​ និង ជនបទ​​​»។ ៤) «​​កំណែទម្រង់​ ជា​​បដិវត្តន៍​ទី​២​របស់​ចិន​»។ ៥) ​«​កំណែទម្រង់​ ជា​វិធី​តែ​មួយ​គត់​ដែល​អាច​អភិវឌ្ឍ​កម្លាំង​ផលិតកម្ម​របស់​​ចិន​»៕ ​ប្រភព៖ www.brainyquote.com