​នេះ​ជា​ពាក្យ​សម្ដី​​​​​​​ដ៏​គួរ​ឱ្យ​ខ្លាច​បំផុត​របស់​លោក​ Donald Trump ​អំពី​សង្គ្រាម​នុយក្លេអ៊ែរ​



នេះ​​អាច​ជា​ពាក្យ​សម្ដី​ដ៏​គួរ​ឱ្យ​ខ្លាច​ និង​គួរ​ឱ្យ​បារម្ភ​បំផុត​សម្រាប់​សហគមន៍​អន្តរជាតិ​​​​​​​​ចំពោះ​​​ការ​ថ្លែង​​របស់​លោក​ Donald Trump​ កាល​ពី​​ពេល​​ថ្មី​ៗ។ ​ការ​ថ្លែង​របស់​លោក​​ គឺ​អំពី​សង្គ្រាម​​នុយក្លេអ៊ែរ​រវាង​ប្រទេស​ជប៉ុន​ និង​កូរ៉េខាងជើង។ លោក​បាន​លើក​ឡើង​ដូច្នេះ​ថា​ ​បើ​សង្គ្រាម​​នុយក្លេអ៊ែរ​រវាង​ប្រទេស​ទាំង​ពីរ​ផ្ទុះ​ឡើង​ វា​ប្រាកដ​ជា​អាក្រក់​ ប៉ុន្តែ​លោក​ថា​ នឹង​កើត​ឡើង​តែ​មួយ​​ពព្រិច​ភ្នែក​តែ​ប៉ុណ្ណោះ។ ​ថ្លែង​ក្នុង​ពេល​ដែល​លោក​​ទៅ​ឃោសនា​នៅ​ Wisconsin ​លោក​​ត្រាំ​ថែម​ទាំង​លើក​ឡើង​ទៀត​ថា​ ​ជប៉ុន​គួរ​តែ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​​ដើម្បី​​ទប់​ទល់​នឹង​កូរ៉េខាងជើង​ជា​ជាង​ការ​ពឹងពាក់​មក​លើ​កម្លាំង​​របស់​សហរដ្ឋ​អាមេរិក។ លោក​ថ្លែង​ដូច្នេះ​ ៖«និយាយ​ដោយ​ត្រង់​ ​ករណី​នេះ​គឺ​ថា​គួរ​ឱ្យ​គេ (ជប៉ុន)​ការងារ​ខ្លួន​គេ​ដើម្បី​ទប់​ទល់​នឹង​កូរ៉េខាងជើង។ គេ (ជប៉ុន)​នឹង​​កម្ទេច​​កូរ៉េខាងជើង​​ឱ្យ​ទៅ​ជា​ផេះ​តែ​មួយ​ពព្រិច​ភ្នែក»៕​​ ដោយ៖ រតនៈវិភូ​
X
5s