​​អ្នក​បម្រើ​លើ​យន្តហោះ​ មិន​ដែល​ប្រាប់​រឿង​ ៦​យ៉ាង​នេះ​ដល់​អ្នក​ដំណើរ​ជា​ដាច់​ខាត​



ជា​ធម្មតា​ អ្នក​បម្រើ​នៅ​លើ​យន្តហោះ​​បាន​ផ្ដល់​ការ​ណែនាំ​រឿង​រ៉ាវ​ជា​ច្រើន​​​ ​ដល់​អ្នក​ដំណើរ​ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​សុវត្ថិភាព​ផ្សេងៗ​​នៅ​លើ​យន្តហោះ។ ទោះ​ជា​យ៉ាង​ណា​ ​ចំណុច​ទាំង​ ៦​យ៉ាង​ខាង​ក្រោម​នេះ​ គឺ​​​អ្នក​បម្រើ​លើ​យន្តហោះ​មិន​ដែល​ប្រាប់​អ្នក​​​នោះ​ទេ។ ១) ​អ្នក​បើក​យន្តហោះ​ដឹង​​រឿង​រ៉ាវ​របស់​អ្នក​ច្រើន​ជាង​អ្នក​គិត​ទៅ​ទៀត៖ ​កុំ​ស្មាន​​ថា​ពួក​គេ​មិន​ចាប់​អារម្មណ៍​ទៅ​លើ​អ្នក​ តែ​តាម​ពិត​​ពួក​គេ​ដឹង​ពី​អ្នក​ច្រើន​ជាង​​អ្នក​គិត​ទៅ​ទៀត។ ​ដឹង​ពី​ប្រវត្តិ​ខ្លះ​របស់​អ្នក​ ​ឈ្មោះ​ ហើយ​ក៏​ដឹង​ពី​ទិសដៅ​​នៃ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ផង។ ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប​ ​ធ្វើ​ឱ្យ​​ពួក​គេ​កាន់​តែ​​ងាយ​ស្រួល​ដឹង​ពីព័ត៌មាន​​របស់​អ្នក។ ២) ​ពួក​គេ​មិន​ទទួល​បាន​កម្រៃ​ដូច​​អ្វី​ដែល​អ្នក​ធ្លាប់​គិត៖ ​​អ្នក​បម្រើ​តាម​យន្តហោះ​​ក្រុមហ៊ុន​អាកាសចរណ៍​​​មួយ​ចំនួន​ធំ​​ គឺ​មិន​ត្រូវ​បាន​គេ​គិត​ប្រាក់​កម្រៃ​​​ឱ្យ​នោះ​ទេ​នៅ​ពេល​ដែល​ស្ថិត​នៅ​លើ​យន្តហោះ​​មុន​ពេល​ដែល​យន្តហោះ​ហោះ​​ឡើង។ ៣) ការ​ពន្យារពេល​ជា​រឿង​មិន​ល្អ​សម្រាប់​អ្នក​ដំណើរ​ ប៉ុន្តែ​រឹត​តែ​អាក្រក់​សម្រាប់​ពួក​គេ។ ៤) ​កុំ​ដើរ​ដោយ​ដោះ​ស្បែក​ជើង៖​ អ្នក​បម្រើ​លើ​យន្តហោះ ប្រហែល​​មិន​អាច​ជឿ​បាន​ទេ​ថា​ ​​នឹង​មាន​អ្នក​ដំណើរ​ណា​​​ដើរ​ទៅ​បន្ទប់​ទឹក​ដោយ​ដោះ​ស្បែក​ជើង​​​។ ៥) ​វា​គ្មាន​សង្ឃឹម​នោះ​ទេ​ បើ​​យន្តហោះ​ធ្លាក់​លើ​សមុទ្រ៖ ​នេះ​​ជា​រឿង​ពិត​ថា​ ​​អ្នក​ដំណើរ​នឹង​លង់​ទឹក​ស្លាប់​ភាគ​ច្រើន។ ប៉ុន្តែ​រឿង​នេះ​ អ្នក​បម្រើ​លើ​យន្តហោះ​មិន​ប្រាប់​អ្នក​ដំណើរ​ជា​ដាច់​ខាត។ ៦) ​​អ្នក​បម្រើ​លើ​យន្តហោះ ប្រហែល​មិន​ប្រាប់​អ្នក​ទេ​ថា​ ខ្នើយ​​​​កៅអី​របស់​អ្នក​នឹង​ក្លាយ​ជា​ពីរ​អាច​​អណ្ដែត​បាន​៖ ​ប្រើ​ក្នុង​ករណី​​យន្តហោះ​ធ្លាក់​ចំ​សមុទ្រ៕​ ដោយ៖ រតនៈវិភូ
X
5s