វិធី​ទាំង​៤​យ៉ាង​​ ដើម្បី​សរសេរ​អត្ថបទ​ដែល​គេ​ឃើញ​ហើយ​ចង់​តែ​អាន​!​​​



ការ​សរសេរ​អត្ថបទ​ទាម​ទារ​ការ​​មាន​គំនិត​ច្នៃ​ប្រឌិត​និង​​ការ​រៀប​ចំ​​ពាក្យ​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍។ ​នេះ​ជា​វិធីសាស្ត្រ​ខ្លះ​ៗ​ ដែល​អាច​ជួយ​អោយ​អ្នក​​សរសេរ​អត្ថបទ​អោយ​បាន​ល្អ៖ ១) សរសេរ​ពាក្យ​ធម្មតា៖ កុំ​ធ្វើ​អោយ​អត្ថបទ​អ្នក​មើល​ទៅ​មាន​ភាព​ស្មុគស្មាញ​ពេក។ អ្នក​គួរ​សរសេរ​ដោយ​ប្រើប្រាស់​ពាក្យ​ធម្មតា​ ដែល​អ្នក​ដទៃ​មើល​ហើយ​ងាយ​យល់​និង​អាច​ចងចាំ​បាន​ជា​រៀង​រហូត។ ២) សរសេរ​ដោយ​គិត​ពី​​គំនិត​អ្នក​ដទៃ៖ ​មុន​នឹង​អ្នក​ចាប់​ផ្ដើម​ការ​សរសេរ​អត្ថបទ អ្វី​មួយ​អ្នក​ត្រូវ​គិត​ពី​គំនិត​អ្នក​ដទៃ​ជា​មុន​សិន​ ថា​តើ​ពួក​គេ​មាន​ចំណាប់​អារម្មណ៍​ចំពោះ​អ្វី​។ ពេល​អ្នក​សរសេរ​ដោយ​​​តាម​តែ​ចិត្ត​អ្នក​ចង់​នោះ អ្នក​ផ្សេង​ទៀត​នឹង​គិត​ថា​អ្នក​សរសេរ​មក​សម្រាប់​​តម្រូវ​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ ។ ៣) ត្រូវ​​ផ្ដោត​អារម្មណ៍​ទៅ​លើ​ប្រធាន​របស់​អ្នក​៖​ អ្នក​ត្រូវ​ស្វែង​រក​គំនិត​ណា​ដែល​វា​សាក​សម​ហើយ​ស៊ី​គ្នា​ទៅ​នឹង​ប្រធាន​បទ​របស់​អ្នក។ ​ ការ​សរសេរ​ដោយ​គ្មាន​គោល​បំណង​ច្បាស់លាស់​​នោះ នឹង​នាំ​អោយ​អ្នក​អាន​វង្វេង​ ហើយ​មិន​អាច​ទទួល​យក​គំនិត​អ្វី​សោះ​ពី​អត្ថបទ។ ៤) ត្រូវ​បង្ហាញ​ពី​អ្វី​​មួយ​​បាន​ច្បាស់លាស់៖ កុំ​ចំណាយ​ពេល​​ក្នុង​ការ​សម្រាយ​អត្ថបទ​​របស់​អ្នក​ព្រោះ ភាព​វែង​ឆ្ងាយ​ទាំង​នោះ​អាច​ទៅ​ជា​ចាក​ប្រធាន​ក៏​ថា​​បាន។ ប្រសិន​បើ​មាន​គំនិត​ខ្លះ​ដែល​អ្នក​​គិត​ថា​មិន​ចាំ​បាច់​​​ អ្នក​មិន​គួរ​បញ្ចូល​ទៅ​ក្នុង​អត្ថបទ​ទេ៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ income.com