រឿងមួយចំនួន ​ដែល​អ្នក​មិន​គួរ​ធ្វើ​ ប្រសិន​បើ​ទៅេលេងនៅ​ប្រទេស​ជប៉ុន​



 
នៅ​ពេល​ដែល​អ្នក​ទៅ​ដើរ​លេង​នៅ​ប្រទេស​ជប៉ុន​អ្នក​ប្រហែល​ជា​ផ្ដោត​តែ​លើ​ការ​សប្បាយ​និង​ស្គាល់​វប្បធម៌​ថ្មីៗ​របស់​ជាតិ​សាសន៍​គេ​។ ទន្ទឹម​នឹង​នោះ​ដែរ​ អ្នក​ក៏​គួរ​តែ​ប្រយ័ត្ន​ប្រយែង​ចំពោះ​រឿង​មួយ​ចំនួន​ដូច​ខាងក្រោម៖ ១) ហាម​ឲ្យ​លុយ​ក្រៅ​(Tips)៖ នៅ​ប្រទេស​អ្នក​ អ្នក​ប្រហែល​ជា​គិត​ថា​វា​មិន​អី​តែ​សម្រាប់​ប្រទេស​ជប៉ុន​នៅ​ពេល​ដែល​អ្នក​ឲ្យ​លុយ​ក្រៅ​ទៅ​អ្នក​រត់​តុ​បាន​ន័យ​ថា​អ្នក​ចង់​ឲ្យ​ពួកគេ​ធ្វើឲ្យ​បាន​ល្អ​ជាង​នេះ​នៅ​លើក​ក្រោយ។ ២) ហាម​ពាក់​ស្បែក​ជើង​ចូល​ផ្ទះ៖ អ្នក​មិន​អាច​ពាក់​ស្បែក​ជើង​ចូល​ផ្ទះ​អ្នក​ណា​បាន​ទេ​ នេះ​បើ​យោង​តាម​ប្រពៃណី​របស់​ជនជាតិ​ជប៉ុន។ ៣) មិន​គួរ​ញាំ​បណ្ដើរ​ដើរ​បណ្ដើរ​នោះ​ទេ៖ ប្រទេស​ជប៉ុន​មិន​មាន​ទម្លាប់​ដូច​ជនជាតិ​ខាង​ប៉ែក​អឺរ៉ុប​នោះ​ទេ​ ហើយ​អ្នក​ត្រូវ​ចាំ​ថា​អ្នក​ក៏​មិន​ត្រូវ​យក​អាហារ​ទៅ​ញាំ​នៅ​ក្នុង​រថភ្លើង​បាន​ដែរ។ ៤) មិន​គួរ​អោប​គ្នា​ដើម្បី​ទុក​ជា​ការ​ស្វាគមន៍​ទេ៖ មូលហេតុ​នោះ​គឺ​ជនជាតិ​ជប៉ុន​មាន​អារម្មណ៍​ថា​មិន​ស្រណុក​ក្នុង​ខ្លួន​នៅ​ពេល​ដែល​អ្នក​ឱប​ពួក​គេ​ជា​លើក​ដំបូង។ ៥) ហាម​និយាយ​ទូរស័ព្ទ​នៅ​លើ​រថភ្លើង​ឬ​ឡាន​ក្រុង៖ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​ឈ្លើយ​ម្នាក់​ប្រសិន​បើ​អ្នក​លើក​ទូរស័ព្ទ​ព្រោះ​ថា​វា​អាច​ក្លាយ​ជា​ការ​រំខាន​ដ៏​ខ្លាំង​សម្រាប់​អ្នក​រួម​ដំណើរ​ជាមួយ​គ្នា។
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.whenonearth.net
 
X
5s