គន្លឹះ​៤​យ៉ាង​នេះ​​ ​​អាច​លើកទឹកចិត្ត​​អ្នក​​ ​​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​​យ៉ាង​ឆាប់រហ័ស​



វាមានរឿងជាច្រើនដែលអ្នកត្រូវធ្វើដើម្បីជម្រុញអ្នកអោយឡើងដល់កម្រិតកំពួល។ ប្រសិនបើអ្នករៀនពីរបៀបលើកទឹកចិត្តខ្លួនឯង អ្នកនឹងធ្វើបានល្អលើសពីអ្វីដែលអ្នករំពឹងទុក។ តើអ្នកអាចប្រាកដថាអ្វីដែលអ្នកកំពុង នឹងជួយអ្នកសម្រេចបាននូវគោលដៅរបស់អ្នក ? ហើយលើសពីនេះទៀត តើអ្នកមានវិធីដើម្បី លើកទឹកចិត្តខ្លួនឯងទេ ? អ្នកអាចអនុវត្តចំណុចខាងក្រោមនេះដើម្បីឆ្ពោះទៅរក ភាពជោគជ័យ។ ១) រកអ្វីដែលពិបាក ៖ ពេលខ្លះធ្វើកិច្ចការលំបាកគីជារឿងសប្បាយមួយ​ ទោះបីជាអ្នកមិនមានអារម្មណ៏ល្អចំពោះអ្វីដែលអ្នកកំពុងតែធ្វើក៏ដោយ។ កិច្ចការលំបាកទាំងនោះអាចជាការលើកទឹកចិត្តសំខាន់មួយ ព្រោះថា ទោះបីជា​លទ្ធផលយ៉ាងណាក៏ដោយ តែវាជួយឲ្យ​អ្នកទទួលបានចំណេះដឹងជាច្រើន ហើយអាចអភិវឌ្ឍខ្លួនទៅរកចំណុចដ៏អស្ចារ្យមួយថែមទៀត ។ បើមានអ្វីមួយពិបាក ជាធម្មតា យើងនឹងព្យាយាមធ្វើវា ព្រោះយើងចង់បង្ហាញថាយើងអាចធ្វើវាបាន។ ២) ស្វែងរក និង កំណត់ពាក្យ «ជោគជ័យ»ដោយខ្លួនឯង៖ អ្វីដែលត្រូវបានចាត់ទុកថាជោគជ័យសម្រាប់មនុស្សម្នាក់ គឺអាចមានន័យផ្សេងចំពោះអ្នកដទៃ។ វាមានសារ:សំខាន់ណាស់ បើអ្នកអាចអង្គុយចុះ ហើយគិតថាអ្វីជាការជោគជ័យសម្រាប់អ្នក និងរកវិធីដើម្បីជោគជ័យ ជៀសវាងធ្វើតែតាមគំនិតរបស់អ្នកដទៃ។ ៣)ប្តេជ្ញាចិត្តនូវអ្វីដែលអ្នកធ្វើ​ និងព្យាយាមរក្សាវា៖ មនុស្សគ្រប់រូបតែងតែមានអ្វីមួយដែលជំរុញឱ្យពួកគេទៅមុខ និងអ្វីដែលពួកគេចង់សម្រេចនៅអនាគត។  តើអ្វីជាកត្តាលើកទឹកចិត្តរបស់អ្នក? មិនថាអ្វីជាការលើកទឹកចិត្តរបស់អ្នកទេ វាសារ:សំខាន់ដែលអ្នកដើរទៅមុន ដូច្នេះ​ហើយត្រូវប្តេជ្ញាចិត្តក្នុងការធ្វើការងារនោះ រហូតបានសម្រេច។ ៤) កំណត់នួវគោលដៅដែលអ្នកអាចធ្វើបាន ៖ គោលដៅគឺមានសារៈសំខាន់ណាស់។ ហើយប្រសិនបើអ្នកមានគោលដៅជាក់ស្តែង អ្នកអាចដើរលឿនជាងគេនៅអ្នកព្យាយាមសម្រេចគោលដៅទាំងនោះ ។ ប្រែសម្រួល​៖​​ អឺុង ​មួយ​យូ ប្រភព​៖ www.income.com    
X
5s