រឿង៥យ៉ាងដែលគួរតែធ្វើនៅពេលដែលអ្នកមានអារម្មណ៍ពិបាកចិត្តខ្លាំង
មនុស្សជាច្រើនមានរឿងពិបាកចិត្តដែលពួកគេលាក់ទុកនៅក្នុងខ្លួនតែពួកគេមិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីលុបបំបាត់អារម្មណ៍មិនល្អមួយនេះ។ អ្នកអាចមើលទៅលើចំណុចខាងក្រោមទាំងប៉ុន្មាននេះដើម្បីយកទៅអនុវត្តបាន៖
១) បង្ហាញអារម្មណ៍របស់អ្នកតាមការសរសេរឬចែករំលែកជាមួយអ្នកដទៃ៖ នេះទាក់ទងជាមួយនឹងបុគ្គលិកលក្ខណៈរបស់អ្នក។ ប្រសិនបើអ្នកគិតថាវាពិបាកក្នុងការចែករំលែកជាមួយអ្នកដទៃ អ្នកអាចសរសេរនៅក្នុងកំណត់ហេតុរបស់ខ្លួនឯងបាន។
២) ជួយអ្នកដទៃ៖ ការជួយអ្នកដទៃអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អហើយស្រស់ស្រាយជាងមុនច្រើន។
៣) កុំនៅស្ងៀមឬនៅម្នាក់ឯង៖ ព្យាយាមនៅជាមួយមិត្តភ័ក្ដិល្អដែលអ្នកមានឬនៅជាមួយគ្រួសារ ឬ ក៏ដើរលេងនៅកន្លែងដែលអ្នកចូលចិត្តជាដើម។
៤) ធ្វើការហាត់ប្រាណ៖ វាមិនត្រឹមតែអាចជួយឲ្យអ្នកមានអារម្មណ៍ល្អជាងមុនទេ តែវាថែមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ល្អជាងមុនបានទៀតផង។
៥) សុំយោបល់ពីអ្នកដទៃ៖ នៅពេលដែលអ្នកត្រូវការជំនួយ អ្នកមិនបាច់រារែកនោះទេ ព្រោះពេលខ្លះអ្នកនៅជុំវិញខ្លួនអាចធ្លាប់បានឆ្លងកាត់អ្វីដែលអ្នកកំពុងឆ្លងកាត់ដែលធ្វើឲ្យដំណោះស្រាយរបស់ពួកគេរឹតតែមានប្រសិទ្ធភាពសម្រាប់អ្នក៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.bemorewithless.com