ការកំសាន្តទាំង៥យ៉ាងដែលអ្នកអាចអភិវឌ្ឍទៅជាជំនួញ
ទម្លាប់កម្សាន្តផ្សេងៗ គឺមនុស្សគ្រប់គ្នាតែងតែមាន ដើម្បីធ្វើឲ្យអារម្មណ៍មានភាពរីករាយ។ ការកម្សាន្តទាំងនេះ ប្រសិនបើអ្នកយកចិត្តទុកដាក់នោះ វាអាចទៅជាឪកាសមួយ ដើម្បីរកលុយផងក៏ថាបាន។ ខាងក្រោមនេះ ជាការកម្សាន្ត៥យ៉ាង ដែលលោកអ្នកអាចរកលុយបានដោយសារវា ឬ អាចអភិវឌ្ឍទៅជាជំនួញ៖
១) ការធ្វើលំហាត់ប្រាណ ៖ អ្នកដែលចូលចិត្តហាត់ប្រាណ និងរក្សារាងអោយស្អាតមានឪកាសបង្រៀនដល់អ្នកដទៃ។ មិនថាអ្នកពូកែខាងលើកទម្ងន់ យួហា្ក ឬ ជិះកង់ឡើងភ្នំ អ្នកអាចក្លាយជាគ្រូបង្រៀនមួយដែលអាចទទួលបានចំណូលសមរម្យ។ ដូចគ្នានេះផងដែរ អ្នកក៏អាចពិចារណាធ្វើជាគ្រូបង្វឹកសម្រាប់សាលារៀននិងក្លឹបណាមួយ។
២) ការថតរូប ៖ អ្នកណាក៏អាចថតរូបជាមួយកាម៉េរាបានដែរ។ ប៉ុន្តែ អ្នកខ្លះអាចថតរូបល្អជាងអ្នកផ្សេង។ ប្រសិនបើអ្នកថតរូបដែលមានភាពចាប់អារម្មណ៍ មានមនុស្សជាច្រើននឹងបង់ប្រាក់ដល់ការងាររបស់អ្នក។ ដើម្បីកសាងកេរ្តិ៍ឈ្មោះរបស់អ្នកអោយបានល្អ អ្នកអាចផ្តល់ជូននូវសេវាកម្មដែលមានតម្លៃទាប ហើយបន្ទាប់មកឡើងតម្លៃវិញ។
៣) លេងតន្រ្តី៖ សម្រាប់មនុស្សមួយចំនួន តន្ត្រីគឺមិនមែនគ្រាន់តែជាចំណង់ចំណូលចិត្តមួយនោះទេ តែវាជាសុភមង្គលរបស់ពួកគេ ។ គេអាចលក់សំឡេង ឬ មេរៀនតន្ត្រីនៅតាមផ្ទះរបស់ពួកគេ ឬជួលស្ទូឌីយោ
៤) ការដុតនំ ៖ ការចាប់ផ្តើមអាជីវកម្មដុតនំមួយ ប្រហែលតម្រូវឱ្យអ្នកមានសញ្ញាប័ត្រ ឬ ការផ្តល់អាជ្ញាប័ណ្ណ ឬ ប្រហែលជាត្រូវការកែលម្អផ្ទះបាយមួយចំនួន ដើម្បីបំពេញតាមបទដ្ឋានរបស់រដ្ឋាភិបាល។ ប៉ុន្តែ វានឹងចំណេញនៅពេលក្រោយ ។ ចាប់ផ្តើមដោយមានមិត្តភក្តិនិងក្រុមគ្រួសារសាកល្បងទំនិញដែលអ្នកបានដុត និងបន្ទាប់មក ផ្សព្វផ្សាយអោយទូលំទូលាយ។
៥) គេហទំព័រផ្ទាល់ខ្លួន ៖ ប្រសិនបើអ្នកចូលចិត្តសរសេរ និងរីករាយពេលមានគេអាន ការងាររបស់អ្នក អ្នកគួរពិចារណាចាប់ផ្តើមគេហទំព័រអនឡាញ។ ប្រធានបទដែលអ្នកចុះផ្សាយគួរមានការអប់រំ ។ ប្រាក់មិនអាចរត់រកក្នុងពេលមួយយប់ទេ វាត្រូវការរយៈខ្លះ។ ពេលមានអ្នកអាននៅគេហទំព័រអ្នកកាន់តែច្រើន នោះនឹងមានគេទាក់ទងអ្នក ដើម្បីធ្វើពាណីជ្ជកម្ម។
ប្រែសម្រួល៖ អឺុងមួយយូ ប្រភព ៖ www.ehow.com