មូលហេតុទាំង៣ ដែលធ្វើឲ្យអ្នកមិនអាចសន្សំលុយបានដូចគេ ហើយតែងដាច់យ៉ៃជាប្រចាំ
មិនថាអ្នករកប្រាក់ចំណូលបានប៉ុន្មានក្នុងមួយថ្ងៃនោះទេ បើសិនជាអ្នកមិនចេះសន្សំលុយនោះអ្នកក៏មិនងាយក្លាយជាអ្នកមានបាននោះដែរ។ ខាងក្រោមនេះគឺជាហេតុផល៣យ៉ាងដែលធ្វើឲ្យអ្នកសន្សំលុយមិនគង់៖
១) អ្នកចូលចិត្តជីវិតទាន់សម័យ៖ បើសិនជាអ្នកជាមនុស្សម្នាក់ដែលចូលចិត្តទិញអីវ៉ាន់ឬរបស់ទំនើបៗទើបនឹងចេញថ្មី វាមិនមែនជារឿងចម្លែកទេដែលថាអ្នកសន្សំលុយមិនចេះសល់នោះ។
២) អ្នកពន្យាពេល៖ ភាគច្រើនអ្នកដែលមិនចេះសន្សំលុយគឺជាប្រភេទដែលចូលចិត្តបង្អង់ចាំពេលវេលា ចាំអាទិត្យចាំសន្សំ ឬក៏ចាំបើកប្រាក់ខែលើកក្រោយចាំចាប់ផ្ដើមសន្សំ។ នេះគឺជាទម្លាប់អាក្រក់មួយ ដូចច្នេះអ្នកគួរតែចាប់ផ្ដើមសន្សំពីឥឡូវនេះតទៅ។
៣) អ្នកគិតថាបច្ចុប្បន្នសំខាន់ជាងអនាគតកាល៖ មានមនុស្សជាច្រើនសប្បាយរស់នៅក្នុងពេលបច្ចុប្បន្នកាលពេករហូតធ្វើឲ្យវាបំផ្លាញអនាគតកាលរបស់ខ្លួន។ អ្នកគួរតែព្យាយាមរបស់ដើម្បីអនាគតរបស់អ្នក ហើយគិតថាអ្វីដែលអ្នកកំពុងធ្វើនឹងធ្វើឲ្យអនាគតរបស់អ្នកមានភាពកាន់តែប្រសើរឡើងៗ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.cheatsheet.com