ភ្នំភ្លើងទាំង៥ដែលសាហាវជាងគេបំផុត​​នៅ​លើលោក​



ភ្នំភ្លើងគឺជាបាតុភូតដ៏អាក្រក់មួយដែលកើតមានឡើងក្នុងបណ្ដាប្រទេសមួយចំនួន។  បាតុភូតធម្មជាតិមួយនេះបានសម្លាប់ និង បំផ្លាញជម្រកសត្វព្រៃ មនុស្ស និងទ្រព្យសម្បត្តិជាច្រើន។ នៅពេលដែលសម្ពាធនៃភ្នំភ្លើងកើនឡើងខ្លាំង  ភ្នំភ្លើងក៏កើតមានឡើង។ យោងតាម National Geography ភ្នំភ្លើងប្រហែលជា ១៩០០នៅលើផែនដីនេះ ត្រូវបានចាត់ទុកភ្នំភ្លើងសកម្ម ដែលមានន័យថា វាអាចផ្ទុះម្តងទៀត។ ១) Yellowstone National Park សហរដ្ឋអាមេរិក៖ ឧទ្យានជាតិ Yellowstone គឺជាភ្នំភ្លើងសកម្ម។ ភាគច្រើននៃឧទ្យាននេះគឺសុទ្ធតែភ្នំភ្លើង ។ ឧទ្យានជាតិ Yellowstoneយ៉ាងហោចណាស់មានការផ្ទុះបីដង  ២១ លានឆ្នាំមុន ១២លានឆ្នាំមុន និង ៦៤០,០០០ឆ្នាំមុន។ ការផ្ទុះថ្មីចុងក្រោយបំផុតបានបង្កើតក្រហូងយក្សមួយ។ ២)Mt.Aso ជប៉ុន៖ ភ្នំភ្លើងMt.Aso គឺជាផ្នែកមួយនៃភ្នំភ្លើងដែលសកម្មបំផុតនៅលើពិភពលោក។ នេះបើយោងតាមការស្រាវជ្រាវរបស់ Volcano Discovery  មានមនុស្ស៣នាក់ត្រូវបានសម្លាប់ និង ១១នាក់បានរងរបួសដោយសារការផ្ទុះភ្នំភ្លើងដែលបានកើតឡើងនៅប្រហែលម៉ោង១ រសៀលម៉ោងក្នុងស្រុក នៅកាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ១៩៧៩។ ៣) Mt. Merapi ឥណ្ឌូណេស៊ី៖ ភ្នំភ្លើងនៅភ្នំនេះ កើតឡើងរៀងរាល់ ៥-១០ ឆ្នាំ។ ភ្នំ Merapi គឺជាភ្នំភ្លើងសកម្មបំផុតរបស់ឥណ្ឌូនេស៊ី ។ អ្នកអាចមើលឃើញផ្សែងផុសឡើងពីលើកំពូលភ្នំនេះស្ទើរតែរៀងរាល់ថ្ងៃ។ ក្នុងឆ្នាំ២០១០ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រកាសអាសន្នដល់អ្នកភូមិដែលរស់នៅក្បែរនោះ ឱ្យផ្លាស់ទីទៅកន្លែងដែលមានសុវត្ថិភាព ។ មនុស្សជាង ១៩ ០០០ នាក់ត្រូវបានរងការប៉ះពាល់។ ៤) Mt. Vesuvius អ៊ីតាលី៖ ភ្នំMt. Vesuvius មានទីតាំងស្ថិតនៅក្នុងប្រទេសអ៊ីតាលី ។ វាមានភាពល្បីល្បាញបំផុតដែលគេចាត់ទុកថាជាប្រវត្តិសាស្រ្តប្រចាំប្រទេសអ៊ីតាលីកាលពីឆ្នាំ៧៩ នាំគ្រិះសករាជ  ដែលបានបំផ្លាញទីក្រុងអស់ពីរ នោះគឺ Pompeii និង Herculaneum។ នៅ ១៧ ០០០ ឆ្នាំចុងក្រោយនេះ  មនុស្សប្រមាណ ២៦ ០០០ នាក់ត្រូវបានសម្លាប់ដោយសារភ្នំភ្លើង។ ៥)Mayon ហ្វីលីពីន៖ ភ្នំភ្លើង Mayon មានការផ្ទុះជាញឹកញាប់។ វាបង្កើតកម្អែលភ្នំភ្លើងជាច្រើន។ ដែលពេលខ្លះ រាជរដ្ជាភិបាលត្រូវជម្លៀសអ្នកភូមិចេញ ហើយតំបន់ទំនាបនៅក្បែរនោះ គឺត្រូវបានបំផ្លាញដោយការផ្ទុះភ្នំភ្លើងនេះ៕ ប្រែសម្រួល៖ អឺុងមួយយូ ប្រភព ៖  www.foxnews.com
X
5s