សញ្ញា​​៤​យ៉ាង​ ​ដែល​បង្ហាញ​ថា ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​កំពុង​ដើរ​ទៅ​រក​​ផ្លូវ​បំបែក​



នៅពេលខ្លះ នៅពេលដៃគូរអ្នកប្រាប់ថាចង់លាគ្នា វាអាចមានការភ្ញាក់ផ្អើលដល់អ្នក។ បើអ្នកគិតថាទំនាក់ទំនងរបស់អ្នកមិនសូវល្អទេ អ្នកគួរស្វែងរកការណែនាំពីអ្នកមានជំនាញវិជ្ជាជីវៈដើម្បីជួយសង្គ្រោះអាពាហ៍ពិពាហ៍របស់អ្នក។ ១) អ្នកនិយាយ ប៉ុន្តែមិនបានជាលក្ខណៈប្រាស្រ័យទាក់ទងគ្នាផ្អែមល្ហែម៖ ការទំនាក់ទំនងមិនមែនត្រូវតែមានន័យរហូតនោះទេ។ ប៉ុន្តែ វាជាបញ្ហាមួយ ប្រសិនបើអ្នកមិននិយាយជាមួយដៃគូរបស់អ្នកក្រៅពីនិយាយថារឿងអាកាសធាតុ ឬ អ្នកណាត្រូវទៅទិញម្សៅទឹកដោះគោ ឬ ធ្វើនេះធ្វើនោះ ប៉ុន្តែវាមិនមែនជាភាសាទំនាក់ទំនងផ្អែមល្ហែមរបស់ប្តីប្រពន្ធ។ វាជាសញ្ញាអាក្រក់ពេលនិយាយគ្នាទៅវិញទៅមកបែបនេះ វាបង្កើតភាពឆ្ងាយពីគ្នានៅក្នុងគ្រួសារ។ ២) អ្នកមិនយល់ស្របថាអ្នកគួរយកកូនឬមួយក៏អត់៖ អ្នកតែងតែពិភាក្សារឿងយកកូន មុនពេលដែលអ្នករៀបការ។ ប៉ុន្តែ អារម្មណ៍អាចផ្លាស់ប្តូរ ។ ប្រហែលជាអ្នកគិតថា កូនអាចមានការប៉ះពាល់ដល់អាជីពរបស់អ្នក ឬគ្រួសារ ឬ ក៏ការមានកូនបន្ថែម អាចបង្កើតភាពលំបាកក្នុងគ្រួសារ។ ការខ្វែងគំនិតគ្នានេះ ក៏អាចធ្វើឲ្យមានការង្គោះរង្គើផងដែរ។ ៣)អ្នកចំណាយពេលវេលាជាមួយគ្នាតិចតួចពេក៖ អ្នកមិនមានត្រូវទាក់ទងគ្នា ២៤/៧នោះទេ។ ប៉ុន្តែ អ្នកគួរតែចំណាយពេលទំនេររបស់អ្នក ជាមួយនឹងដៃគូរបស់អ្នកអោយបានច្រើនជាងអ្នកផ្សេងទៀត។ ការបង្កើតពេលវេលាជាមួយគ្នាជាប្ដីប្រពន្ធ ហើយធ្វើអ្វីដែលមាន ភាពសប្បាយរីករាយ គឺមានសារៈសំខាន់បើអ្នកចង់បានអាពាហ៍ពិពាហ៍យូរអង្វែង។ ៤) អ្នកមិនព្យាយាមកែប្រែទំនាកទំនងរបស់អ្នក៖ ប្តីប្រពន្ធត្រូវតែខំទាំងពីរនាក់បើចង់អោយអាពាហ៍ពិពាហ៍ដំណើរការល្អ។​អាពាហ៍ពិពាហ៍​ល្អមិនអាចដើរតែមនុស្សម្នាក់បានទេ ហើយបើនៅតែបន្តបែបនេះទៀត នឹងនាំឲ្យបែកបាក់មិនខាន៕ ប្រែសម្រួល​៖​​ អឺុង​មួយ​យូ ប្រភព​ ៖ www.rd.com      
X
5s