៥ចំណុចដែលអ្នកគួរធ្វើដើម្បីលើកកម្លាំងចិត្តឲ្យខ្លួនឯង នៅពេលដែលអ្នកដទៃកំពុងតែរិះគន់អ្នក
មិនថាអ្នកល្អប៉ុណ្ណាក៏ដោយ អ្នកក៏មិនងាយផ្គាប់ចិត្តមនុស្សបានគ្រប់ៗគ្នាដែរ ហើយជាពិសេសអ្នកនឹងងាយទទួលបានការរិះគន់យ៉ាងខ្លាំងនៅពេលដែលអ្នកធ្វើខុសឬទទួលបាននូវភាពបរាជ័យលើរឿងអ្វីមួយ។ សាកល្បងវិធីសាស្ត្រទាំង៧នេះទៅបើសិនជាអ្នកចង់ក្លាយជាមនុស្សរឹងមាំ ខណៈពេលដែលអ្នកដទៃមិនពេញចិត្តទង្វើរបស់អ្នក៖
១) ស្គាល់ពីគោលដៅរបស់អ្នកឲ្យបានច្បាស់៖ នៅពេលដែលអ្នកច្បាស់ថាអ្នកកំពុងតែធ្វើអ្វី នោះអ្នកនឹងមិនងាយមានការផ្លាស់ប្ដូរដោយសារតែពាក្យសម្ដីឬទង្វើរបស់អ្នកដទៃនោះទេ។
២) មិនគួរព្យាយាមពន្យល់ពីគោលដៅរបស់អ្នកទេ៖ អ្នកមិនចាំបាច់ពន្យល់អ្នកដទៃនោះទេ តែអ្វីដែលអ្នកគួរធ្វើនោះគឺបង្ហាញឲ្យពួកគេឃើញតាមរយៈទង្វើរបស់អ្នកល្អជាជាងដើម្បីកុំអ្នកគេនិយាយថាអ្នកបានតែនិយាយតែធ្វើមិនកើត។
៣) កុំប្រញាប់ប្រាប់អ្នកដទៃពេក៖ ការចែករំលែកជារឿងមួយដ៏ល្អ យ៉ាងណាមិញអ្នកក៏គួរតែពិនិត្យដែរថាតើអ្នកណាដែលអ្នកគួរតែចែករំលែកជាមួយហើយថាតើពេលវេលាណាដែលសាកសម។
៤) ចំណាយពេលនៅម្នាក់ឯង៖ នៅពេលដែលអ្នកនៅម្នាក់ឯង វាមិនប្រាកដថាអ្នកឯកានោះទេ ព្រោះថាមានមនុស្សជាច្រើនចូលចិត្តចំណាយពេលនៅម្នាក់ហើយធ្វើអ្វីដែលអាចធ្វើឲ្យពួកគេមានភាពរីករាយបានដូចជាការអានសៀវភៅឬទៅហាងកាហ្វេជាដើម។
៥) ស្វែងរកអ្នកដែលមានបទពិសោធន៍ស្រដៀងនឹងអ្នក៖ អ្នកអាចធ្វើការរាប់អានជាមួយអ្នកដែលមានគោលដៅស្រដៀងនឹងអ្នកយ៉ាងងាយស្រួលតាមរយៈការចែករំលែកគំនិតគ្នាទៅវិញទៅមក ហើយអាចជួយលើកទឹកចិត្តគ្នាថែមទៀតផង៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.addicted2success.com