រឿងរ៉ាវប្លែកៗ៦ចំណុចរបស់អាល្លឺម៉ង់ ដែលអ្នកគួរយល់ដឹង
ប្រសិនបើអ្នកនិយាយពីប្រទេសអាល្លឺម៉ង់ អ្វីដែលអ្នកនឹកឃើញមុនគេគឺស្រាបៀរ សាច់ក្រក និង សង្គ្រាម។ តើអ្នកគិតថាប្រទេសនេះមានតែប៉ុណ្ណឹងទេឬ ? នេះជាអ្វីដែលអ្នកចង់ដឹងបន្ថែម៖
១) មានភាពស្ងប់ស្ងាត់នៅថ្ងៃអាទិត្យ៖ វាមានលក្ខណៈខុសគ្នាទៅនឹងបណ្ដាប្រទេសខ្លះ ដែលមានភាពអ៊ូអរខ្លាំងក្នុងថ្ងៃអាទិត្យ។ ប៉ុន្តែប្រទេសអាល្លឺម៉ង់បែរជាស្ងប់ស្ងាត់ទៅវិញ ដោយផ្លូវមិនសូវមានមនុស្សដើរ ឯហាងទំនិញក៏បិទទ្វារ។ នេះដោយសារតែ ពួកគេចូលចិត្តធ្វើដំណើរកម្សាន្តទៅកាន់ទីកន្លែងឆ្ងាយៗជាមួយគ្រួសារ។
២) តែងតែបិទបង្អួច៖ ត្រូវចំណាំថាពេលអ្នកធ្វើដំណើរទៅកាន់ប្រទេសនេះ ហើយអ្នកចូលទៅកាន់ផ្ទះនរណាម្នាក់ អ្នកមិនអាចទៅបើកបង្អួចបានទេ។ ពួកគេមានជំនឿថាការបើកបង្អួចនេះនឹងនាំអោយអ្នកផ្ទះងាយកើតជំងឺគ្រុនផ្ដាសាយ។
៣) មិនត្រូវជូនពរថ្ងៃកំណើតមុនបានទេ៖ ប្រសិនបើអ្នកចង់ធ្វើអោយពួកគេមានការភ្ញាក់ផ្អើលមុនថ្ងៃខួបកំណើតមកដល់ អ្នកគួរបំភ្លេចវាចោលទៅ។ ពួកគេគិតថាការធ្វើបែបនេះអាចនាំអោយមានសំណាងអាក្រក់។
៤) ត្រូវខ្ចប់អីវ៉ាន់ដោយខ្លួនឯងពេលអ្នកទៅហាងលក់ម្ហូប៖ អ្នកត្រូវចេះខ្ចប់អីវ៉ាន់របស់អ្នកដាក់ក្នុងថង់ដោយខ្លួនឯង ពេលដែលម្ចាស់ហាងគិតលុយហើយ ព្រោះនៅប្រទេសនេះគ្មានអ្នកចាំច្រកអីវ៉ាន់សម្រាប់អ្នកទេ។
៥) និយាយពាក្យថាYes, Please ហើយ No, thanks ៖ ពួកគេទាមទារអោយអ្នកនិយាយពាក្យបែបនេះព្រោះវា ជាសញ្ញាមួយក្នុងការគោរពក៏ដូចជាការអរគុណដល់អ្នកដទៃ។
៦) អាហារថ្ងៃត្រង់ត្រូវតែក្ដៅ៖ សម្រាប់អាហារថ្ងៃត្រង់ពួកគេចូលចិត្តពិសាអាហារនៅផ្ទះ ហើយក្ដៅផងដែរ។ អាហារពេលល្ងាចមិនចាំបាច់ក្ដៅក៏បាន ដែលភាគច្រើនគេចូលចិត្តពិសានំប៉័ងអាល្លឺម៉ង់៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ whenonearth.net