​​ ពិភពលោក​ ​​​រង់ចាំ​លទ្ធផល​បោះឆ្នោត​នៅ​មីយ៉ាន់ម៉ា​ ខណៈ​​ក្តី​សង្ឃឹម​លើ​​អ៊ុង សានស៊ូជី​មាន​ច្រើន​​



ប្រជាជន​មីយ៉ាន់ម៉ា និង ពិភពលោក​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​​​ជ្រើសរើស​ប្រធានាធិបតី​​​ក្នុង​ប្រទេស​នេះ​ ​ខណៈ​ការ​រាប់​សន្លឹកឆ្នោត​នៅ​​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​។ ​ជាមួយ​នឹង​ការ​ទន្ទឹង​ចាំ​មើល​លទ្ធផល​នេះ​​ ​ប្រជាជន​ជាច្រើន​មាន​សង្ឃឹម​លើ​លោក​ស្រី​ អ៊ុង សានស៊ូជី​​​ថា​នឹង​ឈ្នះ​លើ​ការ​បោះឆ្នោត​នេះ ​ដើម្បី​បញ្ចប់​របប​ដឹកនាំ​ដោយ​ពួក​យោធា​។ ​ជុំវិញ​ស្ថានការណ៍​នៃ​ការបោះឆ្នោត​​ គឺត្រូវ​បាន​ក្រុម​អ្នក​សង្កេតការណ៍​ជាតិ​ និង អន្តរជាតិ​បាន​លើក​ឡើង​ថា ​​​ជាទូទៅ​មាន​ដំណើរ​ការ​ទៅ​យ៉ាង​ល្អ​ ដោយ​មិន​មាន​បញ្ហា​អ្វី​​ដែល​រំខាន​ដល់​ដំណើរការ​បោះឆ្នោត​ទេ​ ​​ពោល​គឺ​មាន​បញ្ហា​អសកម្ម​មួយ​ចំនួន​តែ​​ប៉ុណ្ណោះ​នៅ​តំបន់​ដាច់ស្រយាល​ ដូចជា​ ការ​បញ្ជូន​សន្លឹកឆ្នោត​ និង រៀបចំ​យឺតយ៉ាវ​ ​ក៏ដូចជា​​​បញ្ហា​ឈ្មោះ​អ្នក​បោះឆ្នោត​មិន​ពេញលេញ​ជាដើម​។​ ​​សូម​បញ្ជាក់​ថា ​ ​​​ប្រជាជន​មាន​សិទ្ធិ​បោះឆ្នោតនៅមីយ៉ាន់ម៉ា​ប្រមាណ ៣០​លាន​នាក់​ ​​ហើយ​ក្នុង​​នោះមាន​៨០​ភាគរយ​បាន​ចូល​រួម​បោះឆ្នោត​កាល​ពី​ម្សិលមិញ​នេះ​៕ ​ដោយ៖ អ៊ុន ភក្តី ​ប្រភព៖ www.bbc.com