សញ្ញាទាំង៣ដែលអ្នកបង្ហាញថាអ្នកកំពុងលើសជាតិស្ករ​



​អ្នកដឹងហើយថា កាទទួលទានចំណីអាហារដែលជាតិសរគឺត្រូវមានកម្រិត បើមិនដូច្នោះទេប្រាកដជា ប្រឈមបញ្ហាមិនខាន។ ប៉ុន្តែ មនុស្សភាគច្រើននៅទទួលទានច្រើសលើសពីការរំពឹងទុក។ រោគសញ្ញានៃរូបរាងការខាងក្រោមនេះនឹងបង្ហាញថាអ្នកលើសជាតិសរ។

១) ស្បែកឆាប់ខូច ៖ ការទទួលទានជាតិស្ករច្រើនពេកអាចបង្កបញ្ហានៅលើស្បែករបស់អ្នក។ តាមការសិក្សារបស់អ្នកជំនាញផ្នែកអាហារូបត្ថម្ភនិងរបបអាហារ បានបង្ហាញ ពីទំនាក់ទំនងរវាងរបបអាហារដែលមានជាតិស្ករខ្ពស់ និង ភាពធ្ងន់ធ្ងរនៃបញ្ហាសុខភាពស្បែក ដោយការទទួលទានជាតិស្ករខ្ពស់មានបញ្ហាលើស្បែកច្រើនជាងមនុស្សធម្មតា បើធៀបជាមួយមនុស្សដែលបរិភោគស្ករត្រឹមត្រូវ។

២) មានសម្ពាធឈាមខ្ពស់ ៖ សម្ពាធឈាមធម្មតារបស់មនុស្សគឺនៅ ១២0/៨0 ឬទាប។ របបអាហារដែលមាន ជាតិស្ករខ្ពស់អាចនាំឱ្យមានសម្ពាធឈាមឡើងខ្ពស់ នេះបើយោងតាមការសិក្សារបស់ Journal of the American Society Nephrology ។ អ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានអះអាងថា ការទទួលទានជាតិស្ករមានកំរិត គឺសារ​:សំខាន់ជាងការកាត់បន្ថយការប្រើប្រាស់ជាតិសូដ្យូម នៅពេលមានបញ្ហាសម្ពាធឈាម។

៣) អ្នកមិនដែលមានអារម្មណ៏ថាឆ្អែត ៖ ហេតុអ្វីបានជាមានភាពងាយស្រួលក្នុងការញុាំសូកូឡា ១ហើយ១ទៀត? អាហារដែលមានជាតិស្ករខ្ពស់ ហើយមានប្រូតេអ៊ីនទាប មិនបានធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតឡើង។ អាហារដែលមានជាតិស្ករទាំងនេះ អាចត្រឹមជួយអ្នកបានរយៈពេល១ម៉ោងក្រោយពីការបរិភោគតែប៉ុណ្ណោះ។

ប្រែសម្រួល​៖​​ អឺុង​មួយ​យូ ប្រភព​ ៖  www.rd.com

X
5s