សំណួរទាំង៤ដែលអ្នកត្រូវសួរខ្លួនឯងពេលមានអារម្មណ៍កើតទុក្ខ ដើម្បីឲ្យធូរស្រាលឡើងវិញ
អ្នកមិនអាចជៀសផុតរួចពីសេចក្ដីក្រៀមក្រំចិត្តនោះទេ។ មនុស្សចំនួន៣៥០លាននាក់ទូទាំងពិភពលោកក្លាយទៅជាមនុស្សដែលអសមត្ថភាពដោយសារតែភាពក្រៀមក្រំចិត្តនេះបានក្របដណ្ដប់។ តើមានវិធីសាស្ត្រណាក្នុងការលុបបំបាត់បញ្ហានេះ?
១) ត្រូវសួរខ្លួនឯងថាវាជារឿងពិតឬទេ៖ នៅពេលអ្នកតូចចិត្តនឹងខ្លួនឯងដែលធ្វើអ្វីមិនបានសម្រេច អ្នកមានដែលសួរខ្លួនឯងទេថា វាអាចជារឿងពិតឬមិនពិត? អ្នកមិនអាចធ្វើរឿងនោះជោគជ័យមែន តែមិនប្រាកដថាថ្ងៃមុខ អ្នកមិនអាចធ្វើវាបានទៀតឯណា។
២) សួរខ្លួនឯងអោយកាន់តែច្បាស់ថែមទៀត៖ ពេលដែលអ្នកគិតហើយគិតទៀតថា អ្នកគ្មានថ្ងៃសម្រេចបានជោគជ័យទេ អ្នកត្រូវព្យាយាមសួរខ្លួនឯងអោយកាន់តែច្រើនដងទៀត ថាទោះបីអ្នកខំអស់លទ្ធភាពហើយមិនអាចជោគជ័យ តែអ្នកក៏មានថ្ងៃខ្លះល្អនិងអាក្រក់ផងដែរ។
៣) សួរខ្លួនឯងថាតើអ្នកមានអារម្មណ៍យ៉ាងណាពេលពិបាកចិត្ត៖ អ្នកត្រូវសួរខ្លួនឯងថាការក្រៀមក្រំចិត្តនេះធ្វើអោយអារម្មណ៍សប្បាយឬកើតទុក្ខ? អ្នកត្រូវគិតថាជីវិតមនុស្សត្រូវតែសប្បាយ ប្រសិនបើអ្នកចំណាយពេលច្រើនក្នុងការគិតរឿងគ្មានប្រយោជន៍អ្នកនឹងដើរលើផ្លូវមួយដែលខុសហើយ។
៤) សួរខ្លួនឯងថាប្រសិនបើអ្នកពិបាកចិត្តបែបនេះតើនឹងមានអ្វីកើតឡើងទៅ៖ ការសួរបែបនេះក៏អាចបង្វែងអារម្មណ៍អ្នកអោយចាកចេញពីភាពក្រៀមក្រំនោះបានផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com