អង់គ្លេស​ព្រមាន​​ពី​ការ​ចាកចេញ​ពី​​សហភាព​អឺរ៉ុប​​



នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក​ David Cameron ​នឹង​​ធ្វើ​ការ​ព្រមាន​​​​​ធ្ងន់ធ្ងរ​នៅ​សប្ដាហ៍​នេះ​ ​អំពី​ការ​គាំទ្រ​របស់​លោក​ចំពោះ​ចក្រភព​អង់គ្លេស​​ដក​ខ្លួន​ចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប​​ប្រសិន​បើ​​មេដឹកនាំ​អឺរ៉ុប​ផ្សេង​ទៀត​​មិន​យល់​ស្រប​​តាម​សំណើ​​​កំណែ​ទម្រង់​​សហគមន៍​​មួយ​នេះ​នោះ​ទេ។ ​

លោក​​ Cameron ​បាន​ថ្លែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​​​ឈាន​ដល់​កិច្ច​ព្រមព្រៀង​នោះ​ទេ​ ​​លោក​​នឹង​គាំទ្រ​ដល់​ចក្រភព​អង់គ្លេស​​​ចាកចេញ​ពី​សមាគមន៍​នេះ​ ​នៅ​ពេល​​ប្រជាមតិ​មួយ​​នឹង​ត្រូវ​​ធ្វើ​ឡើង​នៅ​មុន​ដំណាច់​ឆ្នាំ​២០១៧។ ​ចក្រភព​អង់គ្លេស​​មាន​សំណើ​មួយ​ចំនួន​ដែល​ទាមទារ​ឱ្យ​​មាន​​កំណែ​ទម្រង់​​​ដូច​ជា​​លក្ខខណ្ឌ​នៃ​ការ​ចូល​ជា​សមាជិក​​ ​ការ​គិតគូរ​ពី​អត្ថប្រយោជន៍​សម្រាប់​ជន​អន្តោប្រវេសន៍​ និង​បញ្ហា​មួយ​ចំនួន​ទៀត។ ​​សូម​បញ្ជាក់​ថា​ ​ចក្រភព​អង់គ្លេស​បាន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​កាល​ពី​ឆ្នាំ​​១៩៧៣​ ខណៈ​បច្ចុប្បន្ន​សហភាព​អឺរ៉ុប​មាន​សមាជិក​សរុប​​ ២៨​ប្រទេស៕

ដោយ៖ រតនៈ​វិភូ​​​​​

X
5s