កម្រងគំនិតដ៏មានន័យរបស់លោកស្រី ប៉ាក គុនហ៊ឺ (Park Geun-hye) ប្រធានាធិបតីស្រីដំបូងរបស់កូរ៉េខាងត្បូង
១) «ឪពុករបស់ខ្ញុំ(Park Chung-hee)ត្រូវបានគេចោទថា ជាមេដឹកនាំផ្ដាច់ការ ប៉ុន្តែយើងមិនគួរមើលរំលងពីសមិទ្ធផលរបស់គាត់បានទេ ក្នុងការកសាងប្រទេសកូរ៉េឡើងវិញ។ គាត់បានធ្វើឲ្យប្រទេសកូរ៉េចាក់ចេញពីភាពក្រីក្រ»។
២) «សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងនៅតែ មានបញ្ហា។ ខ្ញុំនឹងធ្វើឲ្យប្រទេសមួយនេះ ក្លាយជាទីដែលគ្មាននរណាម្នាក់បារម្ភរឿងដាក់អាហារនៅលើតុនោះឡើយ»។
៣) «យើងគួរតែផ្លាស់ប្ដូរប្រព័ន្ធសេដ្ឋកិច្ចបច្ចុប្បន្នដែលកាន់កាប់ទៅដោយក្រុមជំនួញធំៗ ទៅជាប្រព័ន្ធមួយដែលសហគ្រាសធុនតូច និងមធ្យមអភិវឌ្ឍទៅព្រមគ្នា»។
៤) «ពេលវេលាផ្សេងគ្នា ក៏ត្រូវការប្រភេទអ្នកដឹកនាំផ្សេងគ្នាដែរ»។
៥) «ខ្ញុំគ្មានគ្រួសារដែលត្រូវមើលថែ ហើយក៏គ្មានកូនដែលត្រូវស្នងមរតកដែរ»៕
(បញ្ជាក់៖ លោកស្រីពុំមានស្វាមី កូន ឬ រៀបការនោះទេ) ប្រភព៖ www.brainyquote.com