គន្លឹះ៣យ៉ាងជួយឲ្យអ្នកអាចជោគជ័យលើផ្លូវដែលអ្នកកំពុងដើរ
ភាពឆ្លាតវៃ ភាពអស្ចារ្យ ភាពឡូយសង្ហា មានឋានៈ មានញាតិមិត្តច្រើនគឺជាគ្រឿងដែលអាចនាំឲ្យអ្នកមានភាពជោគជ័យកាន់តែលឿននៅក្នុងជីវិតរបស់អ្នក។ យ៉ាងណាមិញ គ្មាននរណាម្នាក់ល្អគ្រប់ដប់នោះទេ ដូចនេះអ្នកគួរតែសម្រេចនូវភាពជោគជ័យតាមវិធីរបស់អ្នកប្រសើរជាជាង៖
១) កុំបារម្ភពីអ្វីដែលអ្នកដទៃគិត៖ មនុស្សជោគជ័យធ្វើអ្វីដែលពួកចូលចិត្តនិងចង់ធ្វើ មិនមែនតាមការប្រាប់របស់អ្នកដទៃនោះទេ។ ហើយអ្នកក៏មិនអាចបំពេញចិត្តមនុស្សបានគ្រប់គ្នានោះដែរ គ្រាន់តែព្យាយាមធ្វើអ្វីដែលត្រឹមត្រូវគឺជាការប្រសើរទៅហើយ។
២) មានភាពទទួលខុសត្រូវចំពោះជីវិតខ្លួនឯង៖ ត្រូវតែសួរខ្លួនឯងថាអ្នកណាជាអ្នកទទួលខុសត្រូវអនាគតរបស់អ្នក។ គ្មាននរណាម្នាក់នោះទេ គឺខ្លួនអ្នកនេះហើយ។ នៅពេលដែលអ្នកបន្ទោសអ្វីៗនៅជុំវិញខ្លួនបានន័យថាអ្នកគ្រាន់តែកំពុងរកលេសតែប៉ុណ្ណោះព្រោះថាគ្មានអ្វីដែលធ្វើឲ្យអ្នករឹងមាំជាជាងការទទួលខុសត្រូវលើជីវិតខ្លួនអ្នកផ្ទាល់នោះទេ។
៣) ពិភពលោកទាំងមូលជារបស់អ្នក៖ នេះមិនមានន័យថាអ្នកជាម្ចាស់ផែនដីនោះទេ តែវាមានន័យថាអ្នកគឺជាកំណត់អ្វីនៅក្នុងជីវិតរបស់អ្នកមិនថាអ្នកណាក៏មិនអាចឃាត់អ្នកបាននោះដែរ ដូចនេះអ្នកគួរតែរៀនធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវជាទីបំផុត៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.addicted2success.com