ជិត៦០ភាគរយនៃអគ្គិសនីនៅស្កុតឡែន ប្រើដោយថាមពលកកើតឡើងវិញ
ស្កុតឡែន បានប្រើប្រាស់អគ្គិសនីដោយថាមពលកកើតឡើងវិញ(Renewable Energy)ជិត៦០ភាគរយកាលពីឆ្នាំ២០១៥ ដែលនេះជាកំណត់ត្រាថ្មីមួយ ក្នុងការជំរុញឲ្យមានការប្រើប្រាស់ថាមពលកកើតឡើងវិញ។
អគ្គិសនីរបស់ប្រទេសនេះ មានប្រភពសំខាន់មកពីវារីអគ្គិសនី (កើនឡើង៧,២ភាគរយ) និង ថាមពលខ្យល់ (កើនឡើង២១,២ភាគរយ)។
សូមបញ្ជាក់ថា ថាមពលកកើតឡើងវិញ បានក្លាយទៅជាប្រធានបទសំខាន់របស់ពិភពលោក ក្នុងទប់ទល់ជាមួយនឹងបម្រែបម្រួលអាកាសធាតុ។ បច្ចុប្បន្នប្រទេសធំៗនៅក្នុងលោក បានប្រើប្រាស់រោងចក្រនុយក្លេអ៊ែរដើម្បី បង្កើតជាថាមពលអគ្គិសនីប៉ុន្តែ វាបានផ្ដល់ផលប៉ះពាល់ទៅដល់បរិស្ថាន និង សុខភាព៕
ដោយ៖ អ៊ុន ភក្តី