សាកល្បងការកម្សាន្តទាំង៥នេះ ដើម្បីជួយឲ្យអ្នកកាន់តែឆ្លាតវៃជាងមុន
មនុស្សយើងតែងយល់ឃើញថា យើងមិនអាចពង្រឹងខួរក្បាលរបស់យើងអោយឆ្លាតជាងមុនទេ ព្រោះអ្វីៗពឹងលើធម្មជាតិដែលផ្តល់ឲ្យពីកំណើត។ តែទាំងនេះសុទ្ធតែមិនពិត។ ខាងក្រោមនេះគឺជាការកម្សាន្តមួយចំនួន ដែលអាចជួយអ្នកអោយកាន់ឆ្លាតជាងមុន៖
១) លេងឧបករណ៍តន្ត្រី៖ តន្ត្រីជួយសម្រួយអោយមនុស្សមានការសប្បាយ។ តន្ត្រីរំញោចខួរក្បាលរបស់អ្នក ហើយនេះត្រូវបានបង្ហាញ ដោយការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តផងដែរ។ ទាំងការស្តាប់តន្ត្រី និងលេងឧបករណ៍ភ្លេងអាចបង្កើនសមត្ថភាពចងចាំដល់ខួរក្បាល។
២) ការអាន ៖ ការអានជួយបង្កើនភាពវៃឆ្លាតរបស់ខួរក្បាល។ ការអានជួយកាត់បន្ថយភាពតានតឹង ជួយអោយអ្នកស្គាល់ខ្លួនឯង។ កត្តាទាំងអស់នេះ ជួយអ្នកឱ្យមានអារម្មណ៍ល្អប្រសើរជាងមុន។
៣) ការធ្វើសមាធិ ៖ អត្ថប្រយោជន៍សំខាន់ជាងគេនៃការធ្វើសមាធិគឺជួយអោយអ្នកផ្តោតសំខាន់លើខ្លួនឯង និង អោយអ្នកស្គាល់ខ្លួនអ្នកអោយកាន់តែខ្លាំង។ ការតាំងសមាធិជួយកាត់បន្ថយស្ត្រេសនិង ត្រូវបានបំបាត់ការព្រួយបារម្ភ។ តាមរយៈ ការធ្វើសមាធិ អ្នកអាចរៀនគិតនិង រៀបចំផែនការអោយកាន់តែមានប្រសិទ្ធភាព។
៤)ធ្វើលំហាត់ខួរក្បាល ៖ ដូចដែលអ្នកបានដឹងហើយថា ដើម្បីបានរាងស្អាត អ្នកត្រូវហាត់ប្រាណ ដូចគ្នាទៅនឹងខួរក្បាលដែរ។ អ្នកត្រូវប្រើខួរក្បាលអោយបានច្រើន ដើម្បីពង្រឹងភាពវ័យឆ្លាតរបស់អ្នក។ អ្នកអាចធ្វើលំហាត់ខួរក្បាលបានតាមច្រើនវិធី ដូចជា ការល្បែងផ្គុំរូប និងការដោះប្រស្នាជាដើម។
៥)ដំណើរកម្សាន្ត៖ ដំណើរកម្សាន្តមិនមែនគ្រាន់តែជាវិធីដើម្បីបំបាត់ភាពអស្សុកនោះទេ ។ ដំណើរកម្សាន្តពិតជាអាចបង្កើនភាពឆ្លាតវៃរបស់អ្នក។ កន្លែងថ្មីដែលអ្នកធ្វើដំណើរតែងតែផ្តល់នូវអ្វីថ្មីដែលអ្នកអាចរៀនបានដូចជា ម្ហូបអាហារ វប្បធម៌ របៀបរស់នៅ និងសង្គមជាដើម ដែលពីមុនអ្នកមិនដែលដឹងសោះ។
ប្រែសម្រួល៖ អឺុងមួយយូ ប្រភព ៖ www.lifehack.org