​​គួរ​​ធ្វើ​រឿង​ទាំង​៦​យ៉ាង​នេះ ​​​មុន​ពេល​​សម្ភាសន៍​ការងារ​១៥​នាទី​



ការ​ត្រៀម​ខ្លួន​ជា​រឿង​មួយ​ រីឯ​ការ​រៀបចំ​ខ្លួន​អ្នក​ជា​រឿង​មួយ​ផ្សេង​ទៀត ព្រោះ​ថា​ការ​ត្រៀម​ខ្លួន​ឆ្លើយ​សំនួរ​តែ​ម្យ៉ាង​គឺ​វា​មិន​គ្រប់គ្រាន់​នោះ​ទេ អ្នក​ត្រូវ​តែ៖

១) ទៅ​ដល់​ទីតាំង​សម្ភាសន៍​ឲ្យ​បាន​មុន​ម៉ោង៖ បើ​សិន​ជា​អ្នក​ទៅ​ដល់​យឺត​ នោះ​អ្នក​សម្ភាសន៍​អាច​វាយ​តម្លៃ​អ្នក​បាន​ភ្លាម​ថា​អ្នក​ជា​មនុស្ស​មិនគោរពពេលវេលា ហើយ​វា​នឹង​មិន​ផ្ដល់​ភាព​វិជ្ជមាន​ដល់​ការ​សម្ភាសន៍​របស់​អ្នក​នោះ​ទេ។

២) តាំង​អារម្មណ៍​ឲ្យ​ស្ងប់៖ កុំ​ភ័យ​ឲ្យ​សោះ​ ព្រោះ​នៅ​ពេល​ដែល​អ្នក​ភ័យ​រឹត​តែ​ខ្លាំង​កាល​ណា​ វា​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​នៃការគិត​របស់​អ្នក​មាន​សម្ពាធ​ដែល​ប៉ះពាល់​ដល់​ឆ្លើយ​សំនួរ​ក្នុង​កិច្ច​សម្ភាសន៍​របស់​អ្នក។

៣) អាន​ CV របស់​អ្នក​ម្ដង​ទៀត៖ វា​ជា​ការ​ណែនាំ​ដ៏​ល្អ​មួយ​ក្នុង​ការ​មើល​ម្ដង​ទៀត​នូវ​អ្វី​ដែល​អ្នក​បាន​កត់​ត្រា​ទុក​នៅ​ក្នុង​នោះ​ព្រោះ​ថា​ អ្នក​សម្ភាសន៍​ក៏​នឹង​សួរ​អ្នក​តាម​ CV របស់​អ្នក​ដូច​គ្នា។

៤) ឈប់​ហ្វឹកហាត់៖ នេះ​គឺ​ជា​ពេល​មួយ​ដែល​អ្នក​គួរ​តែ​ទុក​ខួរ​ក្បាល​អ្នក​ឲ្យ​ទំនេរ​ហើយ​ធ្វើ​អារម្មណ៍​ឲ្យ​ស្ងប់។ បើ​អ្នក​ហ្វឹកហាត់​នៅ​ពេល​នេះ​ក៏​វា​មិន​មាន​ប្រសិទ្ធភាព​អ្វី​ណាស់​ណា​ហើយ​វា​ថែម​ទាំង​ធ្វើឲ្យ​អ្នក​រឹត​តែ​ភ័យ​ថែម​ទៀត​ផង។

៥) ឆ្លុះ​កញ្ចក់៖ ឆ្លុះ​មើល​មុខ​មើល​សក់​ព្រម​ទាំង​ការ​ស្លៀកពាក់​របស់​អ្នក​ថា​តើ​វា​រៀប​រយ​ដែល​ឬ​ទេ ព្រោះ​ថា​អ្នក​ក៏​មិន​ចង់​ឲ្យ​គេ​វាយ​តម្លៃ​អ្នក​តាម​សំបក​ខាង​ក្រៅ​របស់​អ្នក​ដែរ ត្រូវ​ទេ?

៦) គិត​អ្វី​សប្បាយៗ៖ វិធី​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ញញឹម​បាន​ច្រើន​ជាង​មុន​ហើយ​វា​ងាយ​ឲ្យ​អ្នក​សម្ភាសន៍​ពេញ​ចិត្ត​អ្នក៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ businessinsider.com

X
5s