តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​អ្នក​មាន​ការ​ចងចាំ​ល្អ​ជាង​មុន?​



មាន​មនុស្ស​ជា​ច្រើន​គិត​ថា​អាយុ​កាន់​តែ​ច្រើន​មាន​ការ​ចងចាំ​រឹត​តែ​ខ្សោយ​ហើយ​រឿង​នេះ​គឺ​ជា​ពិត តែ​ឥឡូវ​វិញ​ទោះ​បី​យុវវ័យ​ភាគច្រើន​ក៏​មាន​បញ្ហា​ជា​មួយ​ការ​ចងចាំ​ដែរ។ អ្នក​គួរ​តែ​ធ្វើ​តាម​វិធី​ខាង​ក្រោម​នេះ​បើ​សិន​ជា​អ្នក​ចង់​មាន​ការ​ចងចាំ​ល្អ​ជាង​មុន៖ ១) ជ្រើសរើស​របស់​ញាំ​ដ៏​ល្អ៖ ម្ហូប​អាហារ​ដែល​អ្នក​ញាំ​រាល់​ថ្ងៃ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សមត្ថភាព​ខួរ​ក្បាល​របស់​អ្នក​ ជា​ពិសេស​គឺ​ការ​ចងចាំ​។ បន្លែ​បៃតង​ស្រស់ៗ និង​អាហារ​ដែល​មាន​ជាតិ​ស្ករ​ទាប​មាន​ប្រសិទ្ធភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​សុខភាព​ល្អ។ ២) ធ្វើ​ការ​ហាត់​ប្រាណ៖ ការ​ហាត់​ប្រាណ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​វិធី​មួយ​ដែល​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​និង​រឹងមាំ​ទាំង​រាង​កាយ​និង​ខួរក្បាល​ផង​ដែរ។ ៣) គេង​ឲ្យ​បាន​គ្រប់គ្រាន់៖ អ្នក​គួរ​តែ​គេង​ឲ្យ​បាន​ពី​៦​ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​តាម​ការ​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្ត្រ។ ៤) លេង​ល្បែង​ដែល​មាន​ប្រយោជន៍​សម្រាប់​ខួរ​ក្បាល៖ នៅ​ពេល​ដែល​អ្នក​ទុក​ខួរក្បាល​របស់​អ្នក​ឲ្យ​នៅ​ទំនេរ​ច្រើន​ពេក វា​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ស្ពឹក​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ចង​ចាំ​ខ្សោយ។ ៥) រៀន​អ្វី​ថ្មី​ឲ្យ​បាន​ច្រើន៖ វា​មិន​ថែម​តែ​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ចំណេះ​ដឹង​ច្រើន​នោះ​ទេ​ វា​ថែម​ទាំង​ជួយ​បំបាត់​ភាព​អផ្សុក​របស់​អ្នក​ថែម​ទៀត​ផង៕ ​ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.articles.mercola.com