៥យ៉ាងដែលគួរចងចាំពេលអ្នកបែកបាក់ស្នេហា
ការឆ្លងកាត់សេចក្ដីឈឺចាប់នឹងបង្រៀនមេរៀនដ៏មានតម្លៃសម្រាប់ជីវិត។ រួមទាំងបង្រៀនអ្នកអោយដឹងថា វានៅតែមានពន្លឺមួយសម្រាប់អ្នកទោះបីអ្នកកំពុងស្ថិតនៅកន្លែងមួយដ៏ងងឹតក៏ដោយ។ ដូចនេះអ្នកមិនត្រូវស៊ូទ្រាំនឹងការឈឺចាប់ទាំងនោះទេ ត្រូវគិតថាថ្ងៃមុខសុភមង្គលនឹងមករកអ្នកដោយនឹកស្មានមិនដល់។ នេះជាអ្វីដែលអ្នកត្រូវចងចាំ៖
១) ត្រូវតែដើរទៅមុខ៖ អ្នកនឹងមិនអាចអភិវឌ្ឍខ្លួនឯងដោយមិនបានឆ្លងកាត់ស្រមោល អតីតកាលដ៏ងងឹតនោះបានទេ។ ត្រូវគិតថាស្រមោលអតីតកាលនោះគឺជាមេរៀនជីវិតសម្រាប់អ្នក។ សូមកុំអោយការឈឺចាប់នោះនៅញាំញីដល់ជីវិតអ្នកទៀតអី។ ត្រូវដើរសំដៅទៅមុខ ដូចនេះស្រមោលអតីតកាលនឹងរលប់បាត់ជាមិនខាន។
២) ត្រូវបើកចិត្តអោយទូលាយសម្រាប់ការផ្លាស់ប្ដូរ៖ ការផ្លាស់ប្ដូរនឹងបង្រៀនអ្នកអោយរសាត់ពីទុក្ខសោកទាំងឡាយ។ ការផ្លាស់ប្ដូរចិត្តវាមិនមែនជារឿងដែលងាយស្រួលទេ ប៉ុន្តែពេលដែលអ្នកធ្វើបានអ្នកនឹងដឹងពីប្រយោជន៍វា។
៣) ត្រូវចាំថាអ្នកនៅមានជម្រើសជានិច្ច៖ អ្នកត្រូវចាំថាការឈឺចាប់ពីការបែកបាក់នឹងជួយអោយអ្នកស្វែងរកជម្រើសដ៏ល្អសម្រាប់ដើរទៅថ្ងៃមុខ។ ឱកាសនឹងនៅតែមានប្រសិនបើអ្នកខ្លួនឯងចេះផ្ដល់កម្លាំងចិត្តអោយខ្លួនឯង។
៤) ត្រូវចាំថាសេចក្ដីឈឺចាប់មិនអាចគង់នៅរហូតទេ៖ ប្រសិនបើការឈឺចាប់តែងនៅឋិតថេររហូតនោះ មនុស្សរាល់គ្នានឹងគ្មានថ្ងៃស្គាល់សុភមង្គលទេ។ ការឈឺចាប់ទាំងនោះគ្រាន់តែជាការផ្ដល់មេរៀនដល់អ្នកប៉ុណ្ណោះ ។
៥) ត្រូវគិតពីរឿងដែលល្អៗសម្រាប់ជីវិតខ្លួនឯង៖ អ្នកត្រូវគិតថាពេលខ្លះជីវិតតែងមានល្អនិងអាក្រក់។ ចុះបើអ្នកតែងផ្ដោតតែពីរឿងមិនល្អវិញ វាប្រៀបបាននឹងយកជីវិតខ្លួនឯងមកដុតរោលរាលម្នាក់ឯងដូច្នេះដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com