រឿង៥យ៉ាងដែលអ្នកគួរពិចារណាមុនពេលការធ្វើដំណើរទៅកម្សាន្តកន្លែងផ្សេងៗ ទាំងក្នុងនិងក្រៅប្រទេស
ជាការពិតណាស់ ការធ្វើដំណើរជាមួយក្រុមគ្រួសារគឺជាបទពិសោធន៍មួយដែលអ្នកមិនអាចបំភ្លេចបាន។ យើងស្រឡាញ់ដំកម្សាន្តតាំងពីថ្ងៃទីមួយរហូតដល់ថ្ងៃចុងក្រោយ។ វិស្សមកាលគឺជាអ្វីដែលអ្នករាល់គ្នាចង់បាន ដូច្នេះហើយចូរពិនិត្យមើលគន្លឹះដែលមានប្រយោជន៍មុនពេលធ្វើការធ្វើដំណើររបស់អ្នក ជាពិសេសជាមួយក្មេងតូចៗទៅជាមួយ។
១) ជ្រើសរើសតំបន់តាមចំណង់ចំណូលចិត្តរបស់អ្នក ៖ តើសកម្មភាពមួយណាដែលអាចធ្វើអោយក្រុមគ្រួសាររបស់អ្នករីករាយ ? អ្នកត្រូវដឹងថាប្រសិនក្រុមគ្រួសាររបស់អ្នកចង់ទៅទស្សនាទីក្រុង ឬ ចូលទៅកាន់ហាងលក់ ផ្សារទំនើប សារមន្ទីរ ឬប្រសិនបើអ្នកចង់ទស្សនាបែបលក្ខណៈធម្មជាតិ អ្នកអាចទៅលេងឆ្នេរ ឬព្រៃឈើ ដែលជាកន្លែងដែលអ្នកអាចធ្វើការបោះជំរុំជាដើម។
២) រៀបចំឥវ៉ាន់ដែលចាំបាច់ ៖ អ្នកប្រហែលជាមិនត្រូវយកសម្លៀកបំពាក់ទាំងអស់ទៅជាមួយ នៅពេលដែលធ្វើដំណើរជាមួយនឹងក្រុមគ្រួសាររបស់អ្នក ដែលមានឥវ៉ាន់ធ្ងន់ៗនោះទេ។ អ្នកត្រូវដឹងច្បាស់ពីកន្លែងដែលអ្នកទៅ ហើយខ្ចប់សម្លៀកបំពាក់ដែលអ្នកត្រូវការ ។
៣) ប្រសិនជាអ្នកធ្វើដំណើរតាមយន្តហោះ ៖ ជាដំបូង អ្នកត្រូវការកក់ជើងហោះហើររបស់អ្នកជាមួយនឹងតំលៃដែលល្អបំផុត។ វិធីនេះ អ្នកមិនចំណាយច្រើន ហើយអ្នកអាចរក្សាទុកនូវប្រាក់មួយចំនួនសម្រាប់ការធ្វើដំណើររបស់អ្នក។
៤) បើអ្នកធ្វើដំនើរតាមផ្លូវជាតិ ៖ ការធ្វើដំណើរតាមផ្លូវក៏ជារឿងសប្បាយរីករាយមួយដែរ។ ការធ្វើដំណើរតាមវិធីនេះ អ្នកអាចទៅទស្សនាកន្លែងថ្មីៗជាច្រើន និង ឈប់ក្នុងតំបន់ដែលអ្នកចាប់ធារម្មណ៏។ អ្នកអាចឈប់ដើម្បីធ្វើការបរិភោគ និងការដើរទិញឥវ៉ាន់ តិចតួច។ តែ កុំអោយក្មេងៗញុាំអាហារពីរ បីម៉ោងមុនពេលធ្វើដំនើរ ព្រោះពួកគេងាយស្រួយឈឺ។
៥) ការស្វែងរកកន្លែងស្នាក់នៅ ៖ សម្រាប់ការស្វែងរកកន្លែងស្នាក់នៅដែលមានទីតាំងល្អ សេវាកម្មល្អ និងតម្លៃល្អ អាចជាការ។ អ្នកត្រូវរកកន្លែងដែលសមាជិកនៃក្រុមគ្រួសារទាំងអស់អាចស្នាក់នៅជុំគ្នា និងមានភាពងាយស្រួល ។
ប្រែសម្រួល៖ អឺុងមួយយូ
ប្រភព ៖ www.lifehack.org