បើ​​​ពិត​ជា​ស្រឡាញ់​ខ្លួន​ឯង​មែន​ អ្នក​មិន​ត្រូវ​ធ្វើ​រឿង​ទាំង​៤​នេះ​ជា​ដាច់ខាត​



មនុស្សភាគច្រើន ប្រសិនបើអ្នកសួរនោះ  ពួគគេប្រហែលតបថាពួកគេបានស្រឡាញ់ខ្លួនឯងច្រើនណាស់។ ប៉ុន្តែបើអ្នក ចាប់ផ្តើមមើលពីរបៀបដែលពួកគេមើលថែខ្លួនឯង ចម្លើយពីរផ្សេងគ្នានឹងលេចឡើង ។ ខាងក្រោមនេះជាអ្វីដែលអ្នកមិនត្រូវធ្វើ បើអ្នកពិតស្រឡាញ់ខ្លួនឯង  តើអ្នកត្រូវធ្វើដោយរបៀបណា? ១) កុំបង្ខំខ្លួនឯងខ្លាំងពេក ៖ មនុស្សដែលស្រឡាញ់ខ្លួនឯង ចេះបដិសេធចំពោះរឿងដែលមិនសំខាន់ចំពោះពួកគេ។ ដូច្នេះហើយទើបពួកគេមានពេលធ្វើរឿងអ្វីដែលសំខាន់ចំពោះខ្លួន។ ​ខណៈពេលដែលមនុស្សព្យាយាមដាក់សម្ពាធទៅខ្លួនឯង អ្នកគួរកំណត់ព្រំដែនជាមួយនឹងពេលវេលា ដែលជាសញ្ញាមួយយ៉ាងធំដែលបង្ហាញថាអ្នកស្រឡាញ់ខ្លួនឯង។ ២) កុំខ្លាចក្នុងការសុំជំនួយ ៖  អ្នកដឹងថាអ្នកមិនត្រូវតែការអ្វីទាំងអស់នោះទេ ហើយអ្នកមិនត្រូវធ្វើ អ្វីគ្រប់យ៉ាងដោយខ្លួនឯងដែរ។ អ្នកដែលស្រឡាញ់ខ្លួនឯងពិតប្រាកជដឹងថា នៅពេលដែលអ្នកត្រូវការជំនួយពីអ្នកដទៃ ឬនៅពេលដែលអ្នកត្រូវអនុញ្ញាតឱ្យពួកគេចូលរួមដែរ ។ ៣) មិនត្រូវពឹងអ្នកដទៃធ្វើអោយអ្នកសប្បាយនោះទេ ៖ សុភមង្គលគឺជារឿងក្នុងចិត្ត។ ប្រសិនបើអ្នករង់ចាំមិត្ដភក្ដិល្អ ឬ អ្វីៗដែលល្អឥតខ្ចោះនោះ អ្នកកំពុងតែរង់ចាំឱ្យ ការសប្បាយចិត្តរត់មករកអ្នក ។ ប្រសិនបើអ្នកពិតជាស្រឡាញ់ខ្លួនឯងនោះ អ្នកនឹងដឹងថាអ្វីដែលធ្វើឱ្យអ្នករីករាយ។ ៤) កុំប្រៀបធៀបទៅនឹងអ្នកដទៃ​ ៖ ​  ការប្រៀបធៀប ជីវិត និងការងាររបស់អ្នកជាមួយនរណាម្នាក់ផ្សេងទៀត គឺជាគ្រោះមហន្តរាយមួយ។ ​ ដូច្នេះហើយ អ្នកត្រូវតែសប្បាយជាមួយអ្វីដែលខ្លួនកំពុងធ្វើ ហើយត្រូវបញ្ចៀសការប្រៀបធៀប។ ប្រភព​ ៖ www.lifehack.org