ចំណុចសំខាន់ៗ៤យ៉ាង ដែលអ្នកគួរធ្វើ ដើម្បីការពារកុំឲ្យបាត់ទ្រព្យរបស់ផ្សេងៗ ក្នុងពេលដើរកម្សាន្ត
មនុស្សមួយចំនួនមានការបារម្ភពេលពួកគេទៅដើរលេងនៅកន្លែងឆ្ងាយៗ ជាពិសេសពេលនៅប្រទេស។ ខាងក្រោមគឺជាអ្វីដែលត្រូវធ្វើ ក្នុងពេលធ្វើដំណើរទៅកន្លែងកម្សាន្តនាៗ ដើម្បីបញ្ចៀសការបាត់ទ្រព្យរបស់ផ្សេងៗ៖
១)តែងតែត្រួតពិនិត្យរបស់សំខាន់ៗមុនពេលចាកចេញ ៖ មុនពេលចេញដំណើរ អ្នកត្រូវតែពិនិត្យមើលហោប៉ៅ ដើម្បីមើលថាតើទូរស័ព្ទ កូនសោ មានដែរឬទេ ព្រោះនេះជាអ្វី ដែលត្រូវធ្វើធ្វើរាល់ពេលធ្វើដំណើរដើម្បីប្រាកថា អ្នកមានវត្ថុសំខាន់អ្វីខ្លះ។
២) កុំដាក់លុយតាមខ្លួនច្រើនពេក ៖ ត្រូវចាំថា មិនត្រូវដាក់លុយតាមខ្លួនច្រើនពេកនោះទេ ដើម្បីបញ្ចៀសការបាត់បង់ដោយប្រការណាមួយ។ ជម្រើសដ៏ល្អអ្នកគួរតែប្រើកាតATMរបស់ធនាគារ ឬ ភ្នាក់ងារផ្ទេរលុយដែលបច្ចុប្បន្នមានសឹងគ្រប់ទីកន្លែង។
៣) ដាក់លុយនៅច្រើនកន្លែង កុំដាក់នៅកន្លែងតែមួយផ្គុំគ្នា ៖ ប្រសិនបើអ្នកដាក់លុយទាំងអស់ក្នុងកាបូបរបស់អ្នក ហើយវាត្រូវបានគេលួចនោះ អ្នកនឹងស្ថិតក្នុងស្ថានភាពមួយដែលលំបាកខ្លាំងណាស់ ប្រសិនអ្នកនៅបរទេសម្នាក់ឯង ។
៤) ចម្លងឯកសារសំខាន់ៗ ៖ ក្នុងចំណោមរឿងដែលអ្នកត្រូវធ្វើនោះ គឺត្រូវតែចម្លងឯកសារសំខាន់ៗទុកឲ្យបានច្រើន ដើម្បីប្រាកដថា នៅពេលមានបញ្ហាអ្វីមួយកើតឡើង អ្នកអាចមានឯកសារខ្លះដើម្បីបង្ហាញដល់អាជ្ញាធរ។
ប្រែសម្រួល៖ អ៊ឺង មួយយូ
ប្រភព ៖ www.fluentin3months.com