ហេតុផល៤យ៉ាង បញ្ជាក់ថា ការដើរកម្សាន្តពិតផ្ដល់ចំណេះដឹងយ៉ាងច្រើនដល់អ្នក
មនុស្សស្ទើរគ្រប់គ្នាបានយល់ស្របថា ការអប់រំមិនមែនចាំតែកើតឡើងនៅក្នុងថ្នាក់រៀននោះទេ។ ការរៀនជាមួយគ្រូ មិត្តភ័ក្ដិនិងតាមសៀវភៅ ជាវិធីមួយក្នុងការរៀនសូត្រប៉ុន្តែវាមិនមែនមានតែវិធីនេះនោះទេ។ខាងក្រោមនេះគឺជាហេតុផល៤យ៉ាងដែលប្រាប់ពីហេតុអ្វីបានជាដំណើរកម្សាន្តគឺជាទម្រង់ល្អបំផុតនៃការបង្កើនចំណេះដឹង ដែលអ្នកអាចទទួលបានពីកន្លែងដែលអ្នកបានធ្វើដំណើរ៖
១) អ្នករៀនភាសាថ្មី ៖ អង់គ្លេសត្រូវបានគេប្រើស្ទើរតែគ្រប់ប្រទេស ក្នុងពិភពលោកទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ វាជាការល្អបើអ្នកអាចរៀនភាសាដើមពីកន្លែងដែលអ្នកបានទៅទស្សនា។ ដូច្នេះការដើរកម្សាន្តគឺជាវិធីមួយដែលអ្នកអាចរៀនភាសាថ្មីបាន។
២) អ្នករៀនអំពីវប្បធម៌ ៖ វាមិនមែនគ្រាន់តែធ្វើដំណើរទៅក្រៅប្រទេសតែមួយនោះទេ ប៉ុន្តែអ្នកគួរទៅតំបន់ផ្សេងៗក្នុងប្រទេសរបស់អ្នក ព្រោះវាជាវិធីល្អបំផុតសម្រាប់ការយល់អំពីវប្បធម៌។ អ្នកអាចសិក្សាពីភាពខុសគ្នារវាងវប្បធម៌នីមួយៗ។
៣) អ្នករៀនពីប្រវត្តិសាស្ត្រ ៖ អ្នកបានសិក្សារួចទៅហើយអំពីសង្គមស៊ីវិលនិងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់នៅក្នុងថ្នាក់ ប្រវត្តិសាស្ត្ររបស់ប្រទេសអ្នក។ ទាំងអស់នេះស្ដាប់ទៅគឺអស្ចារ្យណាស់បានទេ? ប៉ុន្តែអ្នកគួរតែចំណាយពេលខ្លះដើម្បី ទៅសិក្សាទៅកន្លែងប្រវត្តិសាស្ត្រផ្ទាល់ ជាជាងអានតែសៀវភៅ។
៤) អ្នករៀនពីសង្គមនាពេលបច្ចុប្បន្ន ៖ ការធ្វើដំណើរមិនមែនបង្រៀនអ្វីដែលនៅក្នុងអតីតកាលនោះទេ ប៉ុន្តែបង្រៀនសង្គមនាពេលបច្ចុប្បន្នដែរ។ វាជាវិធីល្អបំផុតដើម្បីស្វែងយល់ពីស្ថានភាពនយោបាយ សេដ្ឋកិច្ចនិងរចនាសម្ព័ន្ធសង្គមនៅលើពិភពលោក ដែលជាសង្គមយើងកំពុងរស់នៅសព្វថ្ងៃនេះ៕
ប្រែសម្រួល៖ អ៊ឺងមួយយូ
ប្រភព ៖ www.lifehack.org