ទម្លាប់ទាំង៥ សម្រាប់បុរសក្នុងការទាក់ចិត្តនារីៗ
ប្រសិនបើអ្នកអាចយកទម្លាប់នេះមកអនុវត្តបានអ្នកនឹងមានអារម្មណ៍ថាប្លែក ដោយសារតែនារីៗនឹងបង្កើនការចាប់អារម្មណ៍មកលើរូបអ្នក។ ក្នុងនោះមាន៖
១) ការគិតពីលទ្ធផលវិជ្ជមានមុននឹងសួរសំណួរទៅកាន់នារីៗ៖ មុនពេលអ្នកធ្វើអ្វីមួយអ្នកត្រូវគិតថាអ្នកនឹងទទួលបានមកវិញនូវអ្វីដែលអ្នកចង់បាន។ ប៉ុន្តែបើអ្នកតែងស្ទាក់ស្ទើរហើយព្យាយាមទន្ទិញពាក្យថាមិនជោគជ័យនោះ អ្វីគ្រប់យ៉ាងក៏វាមិនល្អទៅតាមនោះដែរ។ ការគិតពីផលវិជ្ជមានមុននឹងធ្វើអ្វីមួយអាចអោយអ្នកមើលទៅពោរពេញដោយថាមពលនិងភាពក្លាហាន។ ដូច្នេះនារីៗនឹង ផ្ដល់ការទុកចិត្តមួយដល់លើអ្នកជាមិនខាន។
២) ការចេះសម្រួលអារម្មណ៍របស់អ្នក៖ បុរសមួយចំនួនតែងបញ្ចេញលក្ខណៈ ភិតភ័យពេលនៅមុខនារីៗ។ ការធ្វើបែបនេះអាចអោយអ្នកមើលទៅហាក់ដូចជាមិនមែនបុរសពិត។ ដូច្នេះអ្នកត្រូវរៀនសម្រួលអារម្មណ៍អោយបានល្អមុនពេលចេញទៅជួបនរណាម្នាក់ ដូចនេះអ្នកនឹងគ្មានការភិតភ័យ។
៣) ការបង្ហាញអោយត្រង់ៗពីអ្វីដែលអ្នកចង់ធ្វើ៖ អ្នកត្រូវបង្ហាញទៅកាន់នារីដែលអ្នកចាប់អារម្មណ៍ថាអ្នកចង់ធ្វើពីអ្វី។ ទោះបីពេលខ្លះអ្នកគិតថាវាមិនសាកសមក្នុងការបង្ហាញអោយគេដឹងមែន តែកុំព្យាយាមបិទបាំងពីចិត្តរបស់អ្នក ព្រោះនារីៗ នឹងមើលឃើញថាអ្នកកំពុងធ្វើអ្វីមួយដែលខុសពីចិត្តរបស់ខ្លួន។
៤) ការធ្វើអោយខ្លួនឯងសប្បាយគ្រប់ពេល៖ នារីៗនឹងមានចំណាប់អារម្មណ៍កាន់តែខ្លាំងនៅពេលបានជួបបុរសណាដែលចេះធ្វើអោយខ្លួនឯងសប្បាយគ្រប់ពេល។ ហើយនេះជាផ្នែកមួយដែលអាចទាក់ទាញអោយមនុស្សជុំវិញខ្លួនចង់នៅជិតអ្នក ដោយសារតែភាពសប្បាយរីករាយនោះ។
៥) ការបង្ហាញពីការងប់ងុលរបស់អ្នកទៅលើអ្វីមួយ៖ នៅពេលអ្នកបង្ហាញការងប់ងុលខ្លាំងទៅលើអ្វីមួយ អ្នកនឹងអាចប្រើប្រាស់ពាក្យដែលអាចអោយអ្នកស្ដាប់មានអារម្មណ៍ដូចជាអ្នកដែរ។ វាអាចជាផ្នែកមួយជំរុញអោយអ្នកដទៃចង់ស្ដាប់សម្ដីអ្នកហើយចង់នៅជិតអ្នកបន្តទៀត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org