តើអ្នកអាចដឹងអ្វីខ្លះពីមិត្តភ័ក្ដិដែលមានឆ្នាំកំណើតជាគោ(Taurus) ?
Taurus គឺជាឆ្នាំមួយនៃZodiac Sign ដែលវាតំណាងអោយមនុស្សទូទៅដែលមានថ្ងៃកំណើតចាប់ពីថ្ងៃទី២១ខែមេសារហូតដល់ថ្ងៃទី២១ខែឧសភា។ តើអ្នកចង់ដឹងពីបុគ្គលដែលកើតចំឆ្នាំនេះទេថាតើពួកគេជាមនុស្សដូចម្ដេច?
១) ពួកគេជាមនុស្សស្មោះត្រង់៖ ពួកគេនឹងមិនចាកចេញពីអ្នកដោយសារតែរឿងតូចតាចនោះទេ។ ពួកគេនឹងនៅទីនោះសម្រាប់ជួយលើកទឹកចិត្ត ស្ដាប់ពីបញ្ហាដែលមិត្តភ័ក្ដិមាន ផ្ដល់កម្លាំងចិត្តនិងសេចក្ដីស្រលាញ់ដែលអ្នកមិនធ្លាប់មាន។
២) តែងទទួលយកមនុស្សគ្រប់បែបយ៉ាង៖ មនុស្សបែបនេះភាគច្រើនតែងតែរាប់អានអ្នកដោយមិនគិតថាចង់ផ្លាស់ប្ដូរអ្នកដើម្បីតម្រូវចិត្តគេទេ។ ពួកគេអាចទទួលយកគ្រប់បែបយ៉ាងមិនថាកំហុសឬអ្វីផ្សេងទៀតក៏ដោយ។
៣) ពួកគេនឹងធ្វើអោយអ្នកមានសុវត្ថិភាពជានិច្ច៖ ពួកគេតែងចង់អោយមិត្តភ័ក្ដិនិងក្រុម គ្រួសារមានការកក់ក្ដៅតាមតែអាចធ្វើទៅបាន។
៤) ជាមនុស្សក្បាលរឹងផងដែរ៖ វាអាចជារឿងពិបាកក្នុងការមកផ្លាស់ប្ដូរផ្នត់គំនិតរបស់មនុស្សប្រភេទនេះ។ ដោយសារតែគេចូលចិត្តជ្រើសរើសដើរលើផ្លូវមួយដោយខ្លួនឯង ដូចនេះ ការផ្លាស់ប្ដូរគំនិតគេនោះហាក់ដូចជាពិបាកបន្តិចហើយ។
៥) ជាមនុស្សចិត្តរឹងមាំ៖ គ្មានអ្វីដែលអាចមកបំបាក់ចិត្តរបស់មនុស្សប្រភេទនេះបានទេ។ ពួកគេមានចិត្តមោះមុតដែលមិនងាយនឹងបំបាក់បាន ហើយតែងតស៊ូទោះបីឧបសគ្គយ៉ាងណាក៏មិនអាចអោយគេដកថយបានដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com