តើការអត់ឱនទោសដល់នរណាម្នាក់ អាចផ្ដល់ប្រយោជន៍អ្វីខ្លះដល់អ្នក?
ការអត់ឱនទោសសម្រាប់រឿងគ្រប់យ៉ាង មិនត្រឹមតែធ្វើអោយអ្នកធូរស្បើយពីសេចក្ដីឈឺចាប់ដែលអ្នកធ្លាប់មាននោះទេ តែវាក៏អាចផ្ដល់ប្រយោជន៍ច្រើនជាងនេះទៅទៀតរួមមាន៖
១) វាធ្វើអោយអ្នកយល់ដឹងពីអ្វីមួយកាន់តែច្បាស់៖ អ្នកនឹងមានអារម្មណ៍ថាប្លែកពេលអ្នកទម្លាប់ធ្វើការអត់ឱនដល់អ្នកដទៃ។ ពេលដែលមានដទៃធ្វើអោយអ្នកឈឺចាប់ អ្នកនឹងអាចធ្វើការបើកចិត្តឲ្យទូលាយ ហើយមិនប្រកាន់ខឹងទៅលើពួកគេទេ។
២) ធ្វើអោយអ្នកបំភ្លេចរឿងចាស់ៗ ៖ វាជាផលចំណេញមួយដ៏ធំ ដែលអាចអោយអ្នកបំភ្លេចរឿងអតីតកាលចាស់ៗ ដែលអ្នកធ្លាប់ជួប។
៣) អាចអោយអ្នកក្លាយជាមនុស្សចិត្តស្ងប់៖ កំហឹងទាំងឡាយអាចនឹងរសាយចេញពីចិត្តអ្នក ហើយអ្នកនឹងក្លាយជាមនុស្សដែលមានចិត្តស្ងប់និងត្រជាក់។
៤) ជួយដល់សុខភាព៖ វាក៏អាចជួយសម្រាលដល់សុខភាពអ្នកផងដែរ រួមមានជួយសម្រាលភាពតានតឹងនិងការធុញថប់នានា រក្សាសម្ពាធឈាមនៅកម្រិតមួយសមល្មម និងជួយសម្រាលដល់ជំងឺបេះដូងផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org