ហេតុអ្វីការថតរូប សែលហ្វី ( Selfie) ផ្ដល់ផលអាក្រក់ច្រើនជាងផលល្អ?
មានមនុស្សជាច្រើនចូលចិត្តថតរូបសែលហ្វី ( Selfie) ហើយបង្ហោះចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook , Instagram និង Weibo ជាដើម។ ប៉ុន្តែពួកគេមិនបានដឹងពីបញ្ហាដែលអាចកើតមានដូចខាងក្រោមនេះទេ៖
១) បង្កើតហានិភ័យឯកជន៖ នៅពេលដែលអ្នកបង្ហោះរូបអ្នកម្ដងៗ រូបរបស់អ្នកអាចយកចែកចាយនៅកន្លែងនានាដោយអ្នកមិនបានដឹងខ្លួនក៏អាចថាបាន។
២) ក្លាយទៅជាការញៀន៖ អ្នកព្យាយាមថតយករូបណាដែលអ្នកគិតថាស្អាតជាងគេ ឬអាចទទួលបានការពេញចិត្តច្រើនដែលធ្វើឲ្យអ្នកមានការញៀននិងចំណាយពេលវេលាយូរក្នុងការសម្រិតសម្រាំង។
៣) ធ្វើឲ្យមានភាពធុញទ្រាន់ដល់អ្នកដទៃ៖ មិនប្រាកដទេមនុស្សគ្រប់រូបសុទ្ធតែចូលចិត្តអ្នក ហេតុដូចនេះនៅពេលដែលអ្នកថតរូប Selfieច្រើនពេក អាចធ្វើឲ្យអ្នកដទៃមានការមិនពេញចិត្តឬធុញទ្រាន់នឹងអ្នក។
៤) មានការឲ្យតម្លៃទៅលើសំបកខាងក្រៅជាជាងផ្ទៃខាងក្នុង៖ មនុស្សចាប់ផ្ដើមឲ្យតម្លៃដ៏មហិមាទៅលើអ្នកដែលរូបសម្បត្តិស្រស់ស្អាតជាជាងអត្តចរិតរបស់គេនោះទៅទៀត ដែលធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងសង្គម៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org