គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​សុខភាព​ឲ្យ​ល្អ​នៅ​រដូវ​ក្ដៅ?​



មាន​អារម្មណ៍​ថា​ក្ដៅ​ខ្លាំង​ណាស់​មែន​ទេ​មិន​ថា​ទាំង​ក្នុង​ផ្ទះ​ឬ​ក្រៅ​ផ្ទះ? ចាញ់​អាកាសធាតុ​ហើយ​មែនទេ? មាន​អារម្មណ៍​ថា​ចង់​ឈឺ​ហើយ​មែន​ទេ? បើ​សិន​ជា​បែប​នេះ​មែន​ អ្នក​មិន​បាច់​មាន​ការ​ព្រួយ​បារម្ភ​ទៀត​នោះ​ទេ ព្រោះ​ថា​វិធីសាស្ត្រ​ទាំង​ក្រោម​អាច​ជួយ​អ្នក​បាន៖ ១) ផឹក​ទឹក​ឲ្យ​បាន​ច្រើន៖ វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​រក្សា​សុខភាព​ល្អ​នូវ​រដូវ​ក្ដៅ​នោះ​គឺ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ទោះ​បី​ជា​អ្នក​មិន​មាន​អារម្មណ៍​ថា​ស្រេក​ក៏​ដោយ។ តែ​អ្នក​គួរ​តែ​ជៀសវាង​ការ​ញាំ​ទឹក​ដែល​មាន​ជាតិ​អាកុល ជាតិ​ផ្អែម​រួម​មាន​កាហ្វេ​ឬ​ទឹក​តែ​ជា​ដើម។ ២) រក្សា​ខ្លួន​អ្នក​ឲ្យ​ត្រជាក់​៖ អ្នក​មិន​ត្រូវ​ចេញ​ហាល​ថ្ងៃ​ច្រើន​ពេក​នោះ​ទេ ហើយ​ព្យាយាម​ញាំ​បន្លែ​និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន។ បើ​សិន​ជា​អ្នក​ត្រូវ​ចេញ​ក្រៅ​ អ្នក​គួរ​តែ​ជ្រើសរើស​សំលៀកបំពាក់​ណា​ដែល​មាន​ពណ៌​ខ្ចី ហើយ​រលុង​យក​មក​ស្លៀកពាក់​ទើប​ជា​ការ​ល្អ។ ៣) ការពារ​ស្បែក​របស់​អ្នក៖ ការ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង​យូរ​ពេក​​អាច​ធ្វើឲ្យ​អ្នក​កើត​មហារីក​ស្បែក​បាន តែ​អ្នក​ចៀសវាង​វា​បាន​ដោយ​ការ​ប្រើប្រាស់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ឬ​ពាក់​អាវ​ខាង​ក្រៅ​ ពាក់​មួក​ជាដើម៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.healthdirect.gov.au
X
5s