រញ្ជួយដីមហាប្រល័យក្នុងលោកទាំង ៧គិតចាប់តាំងពីឆ្នាំ២០០៤ មក
ការវាយប្រហារដោយរញ្ជួយដីពីរលើកនៅប្រទេសជប៉ុន និងប្រទេសអេក្វាឌ័រកាលពីពេលថ្មីៗនេះត្រូវបានចាត់ទុកថា មានកម្លាំងខ្លាំងគួរសមដែលបានបង្កមហន្តរាយមិនធម្មតានោះទេ។ ក៏ប៉ុន្តែ បើធៀបទៅនឹងរញ្ជួយដី ៧ខាងក្រោមនេះ គឺនៅមានកម្រិតទាបនៅឡើយ (ផ្អែកតាមកម្លាំងរិចទ័រ)។
១) ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៤៖ កម្លាំង ៩,១រិចទ័រវាយប្រហារនៅឥណ្ឌូណេស៊ី ដោយបង្កទៅជារលកយក្សស៊ូណាមិបានឱ្យមនុស្សស្លាប់អស់ ២៣០ ០០០នាក់នៅក្នុងបណ្ដាប្រទេសមួយចំនួន។
២) ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០៥៖ កម្លាំង ៨,៦រិចទ័រ វាយប្រហារនៅភាគខាងជើងកោះស៊ូមាត្រា បានបណ្ដាលឱ្យមនុស្សស្លាប់អស់ ១៣០០នាក់។
៣) នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០០៧៖ កម្លាំង ៨,៥រិចទ័របានវាយប្រហារតំបន់មួយក្បែរកោះស៊ូមាត្រាបណ្ដាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ២៥នាក់។
៤) ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១០៖ កម្លាំង ៨,៨រិចទ័រវាយប្រហារប្រទេសឈីលី បង្កទៅជាស៊ូណាមិបណ្ដាលឱ្យមនុស្សស្លាប់ ៥២៤នាក់។
៥) ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១៖ កម្លាំង ៩រិចទ័របានវាយប្រហារឆ្នេរសមុទ្រភាគខាងជើងប្រទេសជប៉ុន បង្កទៅជារលកយក្សស៊ូណាមិ បណ្ដាលឱ្យមនុស្សស្លាប់ ១៨ ០០០នាក់។
៦) ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២៖ កម្លាំង ៨,៦រិចទ័រវាយប្រហារឆ្នេរខាងលិចនៃភាគខាងជើងកោះស៊ូមាត្រាព្រមានដល់រលកយក្សស៊ូណាមិនៅបណ្ដាប្រទេសជាច្រើន។
៧) ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៥៖ កម្លាំង ៨,៣រិចទ័របានវាយប្រហារនៅ Illapel ប្រទេសឈីលីបានបណ្ដាលឱ្យមនុស្សស្លាប់ ១៤នាក់៕
ដោយ៖ រតនៈវិភូ