​​ខេត្ត​​មួយ​ចំនួន​របស់​កម្ពុជា ​​ប្រឈម​​បាតុភូត​ ​ភ្លៀង​ផ្គរ​ ​និង​ ​ខ្យល់​កន្ត្រាក់​​ ​​​ចាប់​ពី​ថ្ងៃ​ទី​១៩ ​ដល់​ ​២២ មេសា​​​



​បណ្ដា​ខេត្ត​មួយ​ចំនួន​ ​ក្នុង​ប្រទេស​កម្ពុជា នឹង​​មាន​ភ្លៀងកក់ខែ ​​​ដោយ​មាន​​បាតុភូត​ ​ភ្លៀង​ផ្គរ​ ​រន្ទះ​​ ​និង​ ​ខ្យល់​កន្ត្រាក់​ចាប់​ពី​ថ្ងៃ​ទី​១៩ ​ដល់​ ​២២​ ខែ​មេសា​នេះ​។ ​​ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ក្រសួង​​ធនធាន​ទឹក​ និង ឧតុនិយម​​ ។ ​បណ្ដា​​ខេត្ត​ដែល​អាច​ប្រឈម​បញ្ហា​ខាង​លើ​នេះ ​គឺ​មាន​ដូច​ជា ខេត្ត​​ពោធិ៍សាត់ ​បាត់ដំបង ​ប៉ៃលិន​ ​បន្ទាយមានជ័យ​ សៀមរាប​ ​ឧត្តរមានជ័យ ​​ព្រះវិហារ​ កំពង់ធំ​ ​​និង ​ខេត្ត​ក្រចេះ។ ​​​ក្នុង​នោះ​ដែរ​ ក្រសួង​​ធនធាន​ទឹក​ និង ឧតុនិយម​​​ក៏​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ដើម្បី​បញ្ចៀស​បញ្ហា​ផ្សេងៗ​​ដែល​អាច​ប៉ះពាល់​​​ដល់​អាយុជីវិត និង ទ្រព្យសម្បត្តិ​៕ 12991096_468997966625448_5882275199477807283_n
X
5s