សញ្ញា​ទាំង​៥​បញ្ជាក់​ថា​ដៃ​គូ​ស្នេហា​របស់​អ្នក ​គិត​ថា​មាន​តែ​អ្នក​​ម្នាក់​គត់​ដែល​សំខាន់​ក្នុងជីវិត​



តើ​មាន​វិធី​អ្វី​ដែល​អាច​បញ្ជាក់​ថា​​អ្នក​បាន​ជួប​មនុស្ស​ដែល​សំខាន់​សម្រាប់​ជីវិត​អ្នក​ដែរ​ឬ​ទេ? តាម​ពិត​ទៅ​វា​ត្រូវ​ការ​រយៈ​ពេល​យូរ​ដើម្បី​អោយ​​វាស់​ស្ទង់​​ថា ​តើ​ពួក​គេ​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​យើង​នឹង​ត្រូវ​​ការ​សម្រាប់​ថ្ងៃ​អនាគត​ឬ​យ៉ាង​ណា? ១) មនុស្ស​ដែល​មិន​ដែល​ផ្ដល់​ភាព​លំបាក​ដល់​​អ្នក​៖ នេះ​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​អ្នក​កំពុង​តែ​ជួប​ស្នេហា​ពិត​។ ពេល​ពួក​គេ​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​ពួក​គេ​មិន​ខ្លាច​នឹង​បង្ហាញ​ពី​អារម្មណ៍​ដែល​មាន​នៅ​ក្នុង​ចិត្ត​ទៅ​កាន់​អ្នក​​​នោះ​ទេ។ ២) តែង​តែ​ចំណាយ​ពេលវេលា​ច្រើន​សម្រាប់​អ្នក៖ មនុស្ស​ដែល​កំពុង​តែ​ងប់ងុល​នឹង​ការ​ស្រលាញ់​នរណា​ម្នាក់​ហើយ​ ពួក​គេ​តែង​តែ​ប្រើប្រាស់​ពេលវេលា​ជា​ច្រើន​ដើម្បី​បាន​នៅ​ជាមួយ​គ្នា។​ ដែល​ការ​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​នេះ​នឹង​បង្កើន​ទំនាក់ទំនង​អោយ​កាន់​តែ​ជិតដិត​រវាង​គ្នា​នឹង​គ្នា។ ៣) តែង​តែ​យល់​ដឹង​ពី​អ្វី​​ដែល​អ្នក​ចង់​បាន៖ គេ​ជា​មនុស្ស​ដែល​​តែង​តែ​រៀន​យល់​ចិត្ត​អ្នក​ហើយ​ដឹង​មុន​ថា​អ្នក​​ចូលចិត្ត​ធ្វើ​អ្វី​នឹង​មិន​ចូល​ចិត្ត​ធ្វើ​អ្វី​។ ប្រសិន​បើ​គេ​អាច​ធ្វើ​អោយ​អ្នក​​មាន​អារម្មណ៍​ថា​​មិន​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​អ្វី​មួយ ​មនុស្ស​ម្នាក់​នោះ​នឹង​មិន​ចាកចោល​អ្នក​ទេ។ ៤) ​​​បង្ហាញ​ពី​គម្រោង​​សម្រាប់​ថ្ងៃ​អនាគត​ដល់​អ្នក៖ ​ប្រសិន​បើ​គេ​ចេះ​បង្ហាញ​ពី​គំនិត​និង​គម្រោង​ដែល​កំពុង​តែ​មាន​​នោះ​ទៅ​អ្នក​ ​វា​អាច​បញ្ជាក់​​ថា​គេ​កំពុង​តែ​ចង់​បាន​អ្នក​មក​ធ្វើ​ជា​គូ​អនាគត​ហើយ។​ ៥) តែងនៅ​ជាមួយ​អ្នក​មិន​ថា​ឧបសគ្គ​យ៉ាង​ណា៖ ស្នេហា​តែង​តែ​មាន​ឧបសគ្គ​ជា​និច្ច​ ហើយ​អ្នក​នឹង​មិន​អាច​គេច​ផុត​ពី​វា​បាន​នោះ​ទេ។​ ប្រសិន​បើ​ដៃគូ​ស្នេហា​ម្នាក់​នោះ​ហ៊ាន​កាន់​ដៃ​ហើយ​មិន​រុញរា​​ក្នុង​ការ​ដើរ​ទៅ​មុខ​ជាមួយ​អ្នក​ ​ប្រាកដ​ណាស់​អ្នក​ជា​មនុស្ស​ម្នាក់​គត់​ដែល​គេ​ចង់​បាន៕ ប្រែ​សម្រួល​៖​​ ព្រំ​ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com
X
5s