៤ចំណុចដែលអ្នកត្រូវតែពិចារណា មុនពេលចង់ទិញឡាន
ប្រសិនបើអ្នកមានការចាត់ចែងបានល្អមុនពេលអ្នកចង់ទិញឡាន នោះអ្នកនឹងមិនសូវជាឈឺក្បាលឬក៏មានការសោកស្ដាយខ្លាំងរាល់កំហុសដែលអ្នកមិនបានគិតដល់។ នេះជាចំណុចទាំង៤ដែលអ្នកត្រូវគិតគូរជាមុន៖
១) តើតម្លៃឡានមួយណាដែលអ្នកអាចលៃលកទិញបាន៖ អ្នកត្រូវគិតគូរអោយបានល្អិតល្អន់ថាបន្ទាប់ពីទិញឬបង់ថ្លៃឡាននោះរួច តើអ្នកនៅសល់លុយគ្រប់គ្រាន់សម្រាប់អ្វីផ្សេងទៀតដែរឬទេ?
២) គួរគិតម្ដងទៀតថាតើចង់ទិញឬក៏ត្រឹមតែជួល៖ ដោយសារតែអ្នកចង់បានឡានមួយដែលមានស៊េរីទំនើប អ្នកអាចសម្រេចចិត្តថាត្រឹមតែជួលវាតែប៉ុណ្ណោះ។ តែបើអ្នកទិញយកតែម្ដងអាចថាអ្នកមិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការយកឡានថ្មីមួយដែលអ្នកពេញចិត្តក៏ថាបាន។
៣) ឡានថ្មីឬក៏មួយទឹក៖ អ្នកត្រូវតែដឹងអោយបានច្បាស់ថាឡាននេះអាចជាឡានដែលគេធ្លាប់ប្រើហើយឬក៏ឡានមួយថ្មី ព្រោះថាឡានទាំងនោះគឺមានតម្លៃនិងគុណភាពមិនដូចគ្នាទេ។
៤) ត្រូវធ្វើការស្រាវជ្រាវពីឡាននោះអោយបានល្អិតល្អន់៖ ការធ្វើការស្រាវជ្រាវនោះអាចជួយដល់អ្នកយ៉ាងច្រើន ក្នុងនោះរួមមានការដឹងមុនពីតម្លៃនៃឡាននោះ រួមទាំងការប្រើប្រាស់នានាដែលអ្នកត្រូវដឹងផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.mensfitness.com