ព័ត៌មាន​ក្ដៅៗ៖ ​ស្ថាន​កុងស៊ុល​ចិន​​ជម្លៀស​និស្សិត​​៥​នាក់​ក្នុង​នោះ​ ​មាន​​និស្សិត​ខ្មែរ​ម្នាក់​​ពី​កន្លែង​រញ្ជួយ​ដី​នៅ​ជប៉ុន​​



ស្ថាន​កុង​ស៊ុល​ចិន​​ប្រចាំ​នៅ​ទីក្រុង​ Fukuoka ​នៃ​ប្រទេស​ជប៉ុន​ បាន​បញ្ជាក់​​​​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា​ ​ខ្លួន​បាន​ជម្លៀស​និស្សិត​បរទេស​ ៥​នាក់​​​​ និង​​​ជនជាតិ​​ចិន​ប្រហែល​ ១០០​នាក់​ចេញ​ពី​ Kumamoto ​​នៃ​ទីក្រុង​ Fukuoka ​​ដែល​ជា​ទី​​​រញ្ជួយ​ដី​​វាយ​​ប្រហារ។ ​​នេះ​បើ​យោង​តាម​សារព័ត៌មាន​រដ្ឋ​​ចិន​ ស៊ីនហួ​ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ។ ​​​ ​តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​និស្សិត​ទាំង​ ៥​នាក់​នោះ​គឺ​ម្នាក់​​​ជា​ជនជាតិ​ ​អាល្លឺម៉ង់​ ​​ម្នាក់​ជា​​កូរ៉េខាងត្បូង​ ​ម្នាក់​ជា​​កាណាដា​ ​​ម្នាក់​ទៀត​​​ជា​ខ្មែរ​​​ ហើយ​ម្នាក់​ទៀត​នោះ​គឺ​និស្សិត​ជប៉ុន​តែ​ម្ដង។ ​​ស្ថាន​កុងស៊ុល​​ចិន​ បាន​បង្កើត​ការិយាល័យ​​សង្គ្រោះ​បណ្ដោះអាសន្ន​មួយ​​នៅ​ក្បែរ​អគារ​រដ្ឋាភិបាល​តំបន់​នោះ។ ​សូម​បញ្ជាក់​ថា​ ​បើ​គិត​មក​ដល់​​ថ្ងៃ​ចន្ទ​ ម្សិលមិញ​នេះ​ ​រញ្ជួយ​ដី​នៅ​ជប៉ុន​បាន​បណ្ដាល​​ឱ្យ​មនុស្ស​ ៤២​ស្លាប់​ និង​រង​របួស​ជាង​ ១​០០០​នាក់។ ​​រញ្ជួយ​ដី បាន​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ រហូត​ដល់​ថ្ងៃ​​ថ្ងៃ​សៅរ៍​ សប្ដាហ៍​កន្លង​ទៅ​នេះ៕​ ដោយ៖ រតនៈវិភូ​​
X
5s