អ្វី​ខ្លះ ដែល​អ្នក​គួរ​ឈប់​ធ្វើ​នៅ​ពេល​ឈាន​ដល់​អាយុ​​២៤​ឆ្នាំ?​



នៅ​ពេល​អ្នក​ឈាន​ដល់​អាយុ​២៤​ឆ្នាំ​ ​អ្នក​នឹង​មាន​អារម្មណ៍​ថា​អ្នក​កាន់​តែ​ក្លាយ​ជា​មនុស្ស​ចាស់​ទុំ​កម្រិត​ណា។ ដូចនេះ​ទាំង​អត្តចរិត​ កាយវិការ​ ការ​និយាយ​ស្ដី​ ឬ​ទម្លាប់​មិន​​ល្អ​ផ្សេង​ៗ​ គប្បី​ត្រូវ​សង្កេត​អោយ​បាន​ល្អ។ ខាងក្រោមនេះ ជាចំណុចសំខាន់ៗ​មួយចំនួនដែល អ្នកគួរឈប់ធ្វើនៅពេលឈានដល់វ័យនេះ៖

១) បញ្ឈប់​ការ​ណាត់​ជួប​ដៃ​គូ​ដែល​អ្នក​គិត​ថា​មិន​សាក​សម​៖ ពេល​អ្នក​ឈាន​ដល់​វ័យ​នេះ​ អ្នក​ប្រហែល​ជា​យល់​ដឹង​កាន់​តែ​ច្បាស់​ហើយ​ថា ​អ្នក​ចូលចិត្ត​មនុស្ស​ដូច​ម្ដេច​និង​ត្រូវ​ការ​មនុស្ស​បែប​ណា។​ កុំ​ព្យាយាម​ខ្ជះខ្ជាយ​ពេលវេលា​​ជាមួយ​មនុស្ស​ដែល​អ្នក​គិត​ថា​មិន​សាក​សម​ទៀត​​ទៅ ព្រោះ​អ្នក​ដែល​ខាត​បង់​ធ្ងន់ធ្ងរ​គឺ​ជា​អ្នក។

២) កុំ​ខ្វាយខ្វល់​ពី​ការ​គិត​របស់​អ្នក​ដទៃ​មក​លើ​យើង៖ ការ​រស់​នៅ​ដោយ​ខ្វាយខ្វល់​ច្រើន​ពី​អ្នក​ដទៃ​នោះ​ នឹង​​ធ្វើ​អោយ​អ្នក​បាត់​បង់​ភាព​ក្លាហាន​ និង​មហិច្ឆតា​សម្រាប់​ជីវិត​ផង​ដែរ។ អ្នក​ត្រូវ​អោយ​តម្លៃ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ឯង ទើប​ជា​រឿង​ប្រសើរ។

៣) មិន​ត្រូវ​ចំណាយ​ពេល​ច្រើន​សម្រាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ពេក​ទេ៖ ដោយ​សារ​តែ​សម័យ​នេះ​មនុស្ស​ជា​ច្រើន​សុទ្ធ​តែ​ចំណាយ​ពេលវេលា​​ក្នុង​ការ​ស្វែង​រក​មិត្តភ័ក្ដិ​ ជជែក​កម្សាន្ត​តាម​រយៈ​​បណ្ដាញ​សង្គម​នានា។ ប៉ុន្តែ​វា​ក៏​ជា​គ្រឿង​ក្នុង​ការ​មក​បង្អាក់​ការ​អភិវឌ្ឍ​នៃ​គំនិត​របស់​អ្នក ​រួម​ទាំង​បំផ្លាញ​ពេល​វេលា​ទៀត​ផង។​

៤) មិន​ត្រូវ​ធ្វើ​អោយ​ជីវិត​មាន​​ភាព​រញ៉េរញ៉ៃ​ទេ៖ អ្នក​ត្រូវ​តាំង​ខ្លួន​ជា​មនុស្ស​ម្នាក់​ដែល​មាន​របៀប​រៀប​រយ ​ព្រោះ​ថា​អ្នក​ឈាន​ទៅ​ដល់​អាយុ​មួយ​ដែល​អាច​ទទួល​ការ​គោរព​ពី​​អ្នក​ដទៃ​រួច​ទៅ​​ហើយ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org

X
5s