ចំណុចខុសឆ្គង៤យ៉ាងរបស់មនុស្សទូទៅ ចំពោះការស្នើសុំឡើងតំណែងការងារ ជាហេតុគ្មានលទ្ធផល
មានបុគ្គលិកមួយចំនួនមានការរអ៊ូរទាំពីរឿងការងាររបស់ខ្លួន ហើយឆ្ងល់ថាតើពេលណាពួកគេអាចឡើងតំណែង ឬប្រាក់ខែបាន។ យ៉ាងណាមិញខាងក្រោមប៉ុន្មានចំណុចនេះ នឹងបញ្ជាក់ថាហេតុអ្វីបានជាអ្នកខុសក្នុងការស្នើសុំឡើងតំណែងនៅកន្លែងធ្វើការរបស់អ្នក៖
១) គ្មានសក្ដានុពលគ្រប់គ្រាន់៖ មុននឹងអ្នកសាកស្នើសុំទៅថ្នាក់លើរឿងមុខតំណែងរបស់អ្នក អ្នកគួរតែគិតមុនសិនថាអ្នកបានផ្ដល់ផលប្រយោជន៍អ្វីខ្លះទៅដល់ក្រុមហ៊ុន ហើយអ្នកមានសមត្ថភាពអ្វីពិសេសដែលគួរតែត្រូវបានឡើងតំណែងថ្មីឲ្យ។ ប្រសិនបើគ្មានទេ ហើយក៏ស្នើសុំនោះ គឺប្រាកដជា មិនបានលទ្ធផលឡើយ។
២) ពេលវេលាមិនសាកសម៖ បើសិនជាអ្នកសួរខណៈពេលដែលក្រុមហ៊ុនដែលអ្នកធ្វើការនោះកំពុងមានបញ្ហា ឬទើបដំណើរការ តើអ្នកគិតថាអ្វីដែលអ្នកប៉ងប្រាថ្នានោះ វាអាចទៅរួចដែរឬទេ? ដូចនេះអ្នកគួរតែគិតគូររកពេលវេលាណាដែលសមគួរទើបល្អ។
៣) មានទេពកោសល្យទើបអាចមានមុខតំណែងខ្ពស់៖ នេះគឺជាការគិតដ៏អន់ថយជាទីបំផុត ព្រោះថាទោះបីជាអ្នកមានទេពកោសល្យពីកំណើតខ្លាំងយ៉ាងណាក៏ដោយ បើសិនជាអ្នកខ្វះការខិតខំប្រឹងប្រែង អ្នកក៏មិនអាចទទួលបានជោគជ័យនោះឡើយ។
៤) មិននិយាយទុកមុន៖ អ្នកគួរតែបង្ហើបអារម្មណ៍របស់អ្នកតាមសញ្ញានានា មិនគួរចាំដល់ពេលដែលអ្នកគិតថាគួរឡើងតំណែងតែម្ដងនោះទេ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.cheatsheet.com