សញ្ញា៤យ៉ាងដែលបង្ហាញថា អ្នកក្លាយជាមនុស្សចាស់ទុំហើយ ទោះបីជាអាយុតិចក្ដី
ភាពចាស់ទុំពិតជាបានផ្លាស់ប្តូរទស្សនៈវិស័យ និងរៀបចំអាទិភាពលើការងាររបស់ខ្ញុំ។ បើសិនអ្នកជាមនុស្សដែលនៅមានគំនិតក្មេងខ្ចី អ្នកមិនចេះចំណាយពេលវេលាទៅធ្វើអីដែលមានប្រយោជន៏ឡើយ។ មនុស្សដែលចាស់ទុំចេះរៀបចំនិងចំណាយពេលវេលារបស់គេបានល្អ។ ការក្លាយជាមនុស្សចាស់ទុំគឺជារឿងល្អមួយ អ្នកអាចរៀនពីបទពិសោធន៏របស់អ្នក និងកែប្រែក្លាយរបស់អ្នកអោយល្អជាងមុន។ ខាងក្រោមនេះ ជាសញ្ញាដែលបញ្ជាក់ថា អ្នកជាមនុស្សចាស់ទុំទោះបីជា មានអាយុតិចក្តី៖
១) អ្នកផ្តល់អាទិភាពលើខ្លួនឯងជាងអ្នកដទៃ ៖ នៅពេលដែលខ្វល់និងស្រឡាញ់អ្នកដទៃខ្លាំងពេក យើងសុខចិត្តធ្វើអីគ្រប់យ៉ាងដើម្បីគេ ក៏ប៉ុន្តែវាមិនមែនជារឿងល្អនោះទេ ដូច្នេះត្រូវអំពីខ្លួនឯង ពោលគឺធ្វើអ្វីដែលខ្លួនចង់ធ្វើ។
២) អ្នកចេះជៀសវាងពីមនុស្សអាក្រក់ ៖ មុនពេលដែលយើងផ្តល់ឪកាសដល់អ្នកដទៃដែលមិនសមនឹងទទួលសោះ យើងត្រូវស្វែងយល់ពីគេអោយច្បាស់លាស់សិន។ ម៉្យាងវិញទៀត ការធ្វើបែបនេះក៏បង្ហាញថា យើងអាចក្លាយជាមិត្តសម្រាប់មនុស្សរាល់គ្នា។
៣) ការរាប់អានមិត្តថ្មីមិនមែនជារឿងចាំបាច់នោះទេ ៖ ពេលយើងនៅក្មេង យើងតែងតែបន់ស្រន់អោយយើងជួបមនុស្សអស្ចារ្យ ឬ មនុស្សល្អអោយបានច្រើន។ សព្វថ្ងៃនេះ យើងទាំងអស់គ្នាសុទ្ធតែដឹងថា យើងមិនចាំបាច់មានមិត្តភ័ក្តិច្រើនដើម្បីសប្បាយចិត្តនោះទេ។
៤) អ្នកមិនទ្រាំនឹងការមិនគួរសម ៖ ការពីមុន យើងប្រហែលជាមិនហ៊ានខឹងនឹងនរណាម្នាក់ឡើយ ដោយខ្លាចយើងមិនមានមិត្តភ័ក្តិ។ ក៏ប៉ុន្តែ ឥឡូវនេះ យើងមិនចាំបាច់ទ្រគេទៀតឡើយ អ្នកដែលយើងគួរបោះបង់ចោលគួរតែបោះបង់ចោល។
ប្រែសម្រួល៖ អឺុងមួយយូ ប្រភព ៖ www.higherperspectives.com