ហេតុផលទាំង៤យ៉ាងដែលមនុស្សប្រុសសម្រេចចិត្តសុំបែកពីមនុស្សស្រី
ប្រសិនបើអ្នកទើបតែបែកបាក់ស្នេហា អ្នកប្រាកដជាឆ្ងល់ថាមកពីមូលហេតុអ្វីទើបមនុស្សប្រុសម្នាក់នោះជ្រើសរើសផ្លូវដូច្នេះ។ វានៅមានហេតុផលជាច្រើនដែលគេសម្រេចចិត្តដើរផ្លូវនេះ ក្នុងនោះរួមមាន៖
១) ដោយសារតែមានសម្ពាធខ្លាំងពេក៖ តើអ្នកបានផ្ដល់ភាពលំបាកអ្វីមួយទៅដល់មិត្តប្រុសរបស់អ្នកទេ? មនុស្សប្រុសមិនចូលចិត្តស្ថិតនៅក្នុងស្ថានភាពមួយដែលមានសម្ពាធខ្លាំងពេកទេ ជាពិសេសជាមួយនឹងនារីដែលគេមានចិត្តថាចង់យកនាងធ្វើជាអនាគត។ ការផ្ដល់សម្ពាធទៅអោយបុរសដែលជាសង្សារគឺអាចធ្វើអោយគេយល់ច្រឡំពីមិត្តភាពស្នេហានោះ។
២) មានអារម្មណ៍ថានារីម្នាក់នោះមិនសូវជាគោរពខ្លួនឯង៖ ពេលខ្លះ មនុស្សប្រុសត្រូវការអោយមនុស្សជាទីស្រលាញ់គោរពខ្លួនជៀសជាងការស្រលាញ់ខ្លួន។ ប្រសិនបើអ្នកមិនគោរពរូបគេទេនោះ គេមិនត្រឹមតែមានអារម្មណ៍ខឹងអ្នកប៉ុណ្ណោះទេ ថែមទាំងមានចិត្តមួយគិតថារូបគេអស់តម្លៃសម្រាប់អ្នកហើយ។
៣) រស់នៅគ្មានការចុះសម្រុងគ្នា៖ ភាពមិនចុះសម្រុងគ្នានេះហើយដែលអាចបង្កើតអោយមានការឈ្លោះទាស់ទែងគ្នា។ តើអ្នកអាចរស់នៅជាមួយគ្នាបានទេ ប្រសិនបើអ្នកមានចិត្តផ្ទុយគ្នា ហើយតែងតែជំទាស់ឬខ្វែងគំនិតគ្នាដូចនេះ?
៤) ដោយសារតែមិនទាន់អស់ចិត្តពីអ្នកចាស់៖ រឿងនេះក៏អាចនឹងកើតឡើងផងដែរ ប្រសិនបើបុរសម្នាក់នោះ នូវតែមានសេចក្ដីនឹករលឹក ឬមិនទាន់ដាច់ស្រលះពីសង្សារចាស់។ គេអាចនឹងចង់បានអ្នកតែមួយគ្រាប៉ុណ្ណោះ ហើយស្នេហានោះនឹងមិនអាចតទៅមុខបានយូរអង្វែងទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.cheatsheet.com