​​ ​វិធី​ល្អ​​បួន​យ៉ាង​ដែល​ជួយ​​ឲ្យ​អ្នក​​ងើប​ពី​ដំណេក​មាន​អារម្មណ៍​​ស្រស់ថ្លា​ជា​ប្រចាំ​



មនុស្សមួយចំនួនមានបញ្ហាក្នុងការភ្ញាក់ពីគេង។ ពួកគេមានអារម្មណ៏ថាហត់ ឬ អស់កម្លាំងទោះបីជាគេងច្រើនម៉ោងក្តី ។ អនុវត្តវិធីសាស្រ្តខាងក្រោមនេះ អ្នកប្រហែលមានអារម្មណ៏ល្អជាងមុនពេលងើបពីគេង។ ១) ញុាំបន្លែ ផ្លែឈើ ៖ តាមការស្រោវជ្រាវរបស់សាកលវិទ្យាល័យ Columbia រកឃើញថា​ ការញុាំអាហារដែលមានវីតាមីន និង សារធាតុហ្វៃប៊ឺអាចជួយសម្រដល់ការគេងរបស់អ្នក។ ២)​ កំណត់ចំនួនម៉ោងនៃការគេង ៖ អ្នកជំនាញបាននិយាយា មនុស្សត្រូវការម៉ោងគេងខុសៗពីគ្នា។  អ្នកខ្លះព្យាយាមគេងអោយបាន ៧ ទៅ ៩​ ម៉ោងក្នុងមួយយប់។ តាមការស្រោវជ្រាវបានរកឃើញថា ការសម្រាក៧ម៉ោងក្នុងមួយយប់គឺជាការប្រសើរបំផុត។ ៣) កែប្រែសំឡេងម៉ោងរោទ៍ ៖ សម្លេងម៉ោងរោទ៍ដែលខ្លាំងៗអាចប៉ះពាល់ដល់អ្នក។ ដូច្នេះហើយ អ្នកគួរតែកែប្រែសំឡេងដែលមានលក្ខណៈធម្មជាតិ ដូចជាសំឡេងនៅមាត់សមុទ្រ ឬ សំឡេងបក្សីជាដើម៕ ប្រែសម្រួល​៖​​ អឺុង ​មួយ​យូ ប្រភព​ ៖  www.success.com  
X
5s