រឿង៥យ៉ាងដែលអ្នកត្រូវបោះបង់ចោល បើសិនជាអ្នកចង់សប្បាយចិត្ត​



យើងរាល់គ្នាបង្កើតនូវរឿងដែលអត់ប្រយោជន៏និងទម្លាប់អាក្រក់ជាច្រើន។ ខាងក្រោមនេះគឺជាទម្លាក់អាក្រក់ដែលអ្នកអាចជៀសបាន។ ១) ការចង់បានភាពល្អឥតខ្ជោះ ៖ គ្មានអ្វីដែលល្អឥតខ្ជោះនោះទេ។ ដូច្នេះហើយ អ្នកមិនគួរចំណាយពេលវេលាជាច្រើនដើម្បីសំម្រេចនូវលទ្ធផលល្អឥតខ្ចោះឡើយ។ ភាពល្អឥតខ្ចោះគឺមិនមានទាល់តែសោះ។ យើងគួរតែទទួលស្គាល់ការពិត។ ២) ភាពអវិជ្ជមាន ៖ ភាពអវិជ្ជមានគឺជាផ្នែកមួយរបស់ជីវិតមនុស្សគ្រប់គ្នា ។ អ្នកកុំយកភាពអវិជ្ជមានបន្ថែមទៀតទៅក្នុងជីវិតរបស់អ្នក ។ អ្នកគួរមើលឃើញនូវសក្តានុពលសម្រាប់ការរីកលូតលាស់នៅថ្ងៃអនាគតវិញ ប្រសើរជាង។ ៣) ការរំពឹងទុកចំពោះរឿងមិនគួររំពឹង ៖ យើងមិនអាចធានាអ្វីទាំងអស់ក្នុងជីវិតរបស់យើង។ ដើម្បីជោគជ័យនិងសប្បាយចិត្ត យើងត្រូវមានភាពបត់បែន។ កុំមានសេចក្តីភ័យខ្លាច ពោលគឺធ្វើអ្វីដែលខ្លួនពេញចិត្តឲ្យអស់ពីលទ្ធភាព។ ៤) មានគំនិតអាក្រក់ទៅលើខ្លួន ៖ អ្នកមិនមែនល្ងង់ គ្មានតម្លៃ ឬ អាក្រក់នោះទេ។ អ្នកគឺជាអ្វីដែលអ្នកមាន។  កុំដាក់ទោស ឬ ភាពលំអៀងចំពោះខ្លួនឯងសំរាប់ការបរាជ័យ ។ ៥) លេស ៖ អ្នកអាចធ្វើល្អបានគ្រប់ពេលវេលា។ រាល់ពេលអ្នកធ្វើអ្វីមួយ អ្នកតែងតែគិតថា អ្នកអាចធ្វើល្អជាងនេះ។  កុំស្តីបន្ទោសលើខ្លួនឯង។ រៀនទទួលស្គាល់ការពិត។ អ្វីដែលសំខាន់នោះ បង្កើតលេសផ្សេងៗដែលអាចដាក់សម្ពាធលើខ្លួនឯង៕ ប្រែសម្រួល​៖​​ អឺុង មួយ​យូ ប្រភព​ ៖ www.higherperspectives.com  
X
5s