បើមានចំណុចទាំង៤នេះ មានន័យថា អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរោងការហើយ
អ្នកអាចនឹងមានអារម្មណ៍ថាស្មុគស្មាញខ្លាំង នៅពេលគិតដល់ថ្ងៃដែលត្រូវរៀបអាពាហ៍ពិពាហ៍ព្រោះថាអ្នកមិនទាន់បានរៀបចំខ្លួនរួចជាស្រេច។ ដែលនេះគឺជាគំនិតខ្លះៗ សម្រាប់អ្នកយកទៅគិត ហើយពេលនោះអ្នកនឹងអាចឆ្លើយបានហើយថា ពេលណាអ្នកនឹងអាចរៀបការ ៖
១) អ្នកមិនត្រូវរំពឹងតែការងាររបស់ស្វាមីឬភរិយាតែម្ខាងទេ៖ ពេលដែលអ្នករៀបការហើយអ្នកមិនអាចរស់នៅដោយរំពឹងតែការងារតែម្ខាងនោះទេ។ ក្នុងនាមជាប្ដីឬប្រពន្ធ អ្នកគប្បីប្រើប្រាស់ការចេះដឹង និងពេលវេលារបស់ខ្លួនក្នុងការប្រកបការងារ។ ពេលនោះអ្នកមិនត្រឹមតែទទួលប្រាក់ចំណូលបានកាន់តែច្រើននោះទេ ថែមទាំងបង្ហាញពីសមត្ថភាពរៀងៗខ្លួនសម្រាប់គ្រួសារទៀតផង។
២) ធ្វើអ្វីដែលបំពេញសេចក្ដីត្រូវការរបស់អ្នក៖ មានតែអ្នកប៉ុណ្ណោះដែលអាចដឹងថាខ្លួនឯងត្រូវការអ្វីនិងរំពឹងពីអ្វី។ ដូច្នេះអ្នកត្រូវតែព្យាយាមធ្វើអ្វីក៏ដោយ ដែលវាសាកសមនឹងអ្វីដែលអ្នកចង់បាន។
៣) អ្នកអាចសម្របខ្លួនទៅនឹងបញ្ហាប្រចាំថ្ងៃឲ្យបាន៖ ពេលអ្នករៀបអាពាហ៍ពិពាហ៍រួច អ្នកនឹងមានគ្រួសារ ហើយកាតព្វកិច្ចជាច្រើនក៏ចេះតែកើនមានឡើងជាលំដាប់។ អ្នកអាចងាយទទួលរងការលំបាក ប្រសិនបើអ្នកមិនបានត្រៀមខ្លួនរួចរាល់ក្នុងការដោះស្រាយបញ្ហាក្នុងក្រុមគ្រួសារនោះ។
៤) អ្នកពិតជាប្រាកដថាដៃគូរបស់អ្នកសាកសមនឹងអ្នក៖ អ្នកត្រូវតែគិតថា គ្មានមនុស្សណាដែលល្អជាងដៃគូរបស់អ្នកទៀតទេ។ ហើយគេម្នាក់នោះហើយ ដែលជាមនុស្សគួរអោយគោរពនិងអោយតម្លៃបំផុត។ ពេលដែលអ្នកមានអារម្មណ៍ថាបែបនេះ នោះការសម្រេចចិត្តរៀបការរបស់អ្នកនឹងមិនក្លាយជាកំហុសទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.cheatsheet.com