ហេតុផល​​ធ្វើ​​ឱ្យ​​អ្នក​មិន​អាច​​ឈាន​ទៅ​ដល់​សក្ដានុពល​ដ៏​ខ្លាំង​ក្លា​របស់​អ្នក​បាន​



តើអ្នកមានដែលគិតទេថា រៀងរាល់ថ្ងៃនេះអ្នកមិនទាន់បានធ្វើអ្វីឱ្យ​ចេញជាផ្លែផ្កាសម្រាប់ខ្លួនឯងនៅឡើយទេ? តើនេះដោយសារតែអ្នកគ្មានសមត្ថភាពគ្រប់គ្រាន់ ឬ ក៏អ្នកមិនទាន់បានបង្ហាញសក្ដានុពលដែលអ្នកមាននោះអស់? នេះជាហេតុផលសាមញ្ញៗ ដែលបញ្ជាក់ថាអ្នកមិនទាន់ឈានទៅរកសក្ដានុពលដែលអ្នកមាននៅឡើយទេព្រោះ៖

១) អ្នកមិនទាន់ស្មោះត្រង់ចំពោះខ្លួនឯង៖ អ្នកត្រូវតែមានការស្មោះត្រង់ចំពោះខ្លួនឯងអោយបានច្បាស់ជាងអ្នកណាទាំងអស់។ មានតែអ្នកទេដែលដឹងពីភាពខ្សោយនិងភាពខ្លាំងរបស់ខ្លួន ហើយព្យាយាមកែតម្រូវវា។

២) អ្នកគ្មានគោលបំណងច្បាស់លាស់៖ វាពិតជាសំខាន់ណាស់ក្នុងការកំណត់អោយបាននូវគោលដៅមួយដែលអ្នកចង់ទៅ។ គោលដៅនោះហើយដែលជាទឹកចិត្តនិងចង្អុលបង្ហាញផ្លូវសម្រាប់អ្នកដើរទៅថ្ងៃអនាគត។

៣) អ្នកគ្មានការរៀបចំច្បាស់លាស់៖ នៅពេលអ្នកមានគោលបំណងមួយច្បាស់លាស់ថាអ្នកចង់ធ្វើអ្វីហើយនោះ អ្នកទាមទារការរៀបចំអោយមានផែនការច្បាស់លាស់ ដើម្បីធ្វើយ៉ាងកុំអោយមានការខាតបង់។

៤) អ្នកមិនចង់ដឹងលឺពីអ្វីទាំងអស់៖ អ្នកត្រូវតែស្វះស្វែងក្នុងការស្វែងរកគន្លឹះល្អ ៗថែមទៀត ដើម្បីយកមកបំពេញចន្លោះខ្វះខាតនានា។ អ្នកមិនអាចដឹងទេថា១០ឆ្នាំទៅមុខទៀត នឹងទទួលបានផលអ្វី ។ ដូចនេះត្រូវចេះមានការខ្វាយខ្វល់ ហើយសង្កេតមើលពីអ្វីនៅជុំវិញខ្លួនឯង។

៥) អ្នកមិនផ្ដោតអារម្មណ៍ទាល់តែសោះ៖ វាមិនមែនជារឿងងាយស្រួលទេ ក្នុងការធ្វើអ្វីមួយអោយជោគជ័យ ជាពិសេសសម្រាប់ការជោគជ័យដ៏យូរអង្វែង។ វាជារឿងចាំបាច់សម្រាប់អ្នក ក្នុងការផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកធ្វើ ព្រោះកំហុសនានាអាចកើតមានឡើងដោយចៃដន្យក៏ថាបាន៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ addicted2success.com

X
5s