​ចំណុច​៥​យ៉ាង​ ​ដែល​អ្នក​គួរ​ធ្វើ​​នៅ​ពេល​​ចាប់​ផ្ដើម​មាន​ស្នេហា ​ដើម្បី​កុំ​ឲ្យ​ស្ដាយក្រោយ​



ស្នេហាថ្មីដែលចូលមកក្នុងជីវិតអ្នក ក៏អាចកែប្រែក្ដីសង្ឃឹមនិងធ្វើអោយជីវិតកាន់តែមានន័យផងដែរ។ តើអ្នកគួរធ្វើអ្វីខ្លះ នៅពេលមានសេ្នហា? ១) ត្រូវបង្ហាញពីអ្វីដែលអ្នកចូលចិត្តនិងមិនចូលចិត្ត៖ នេះជាការចាប់ផ្ដើមសម្រាប់ស្នេហាថ្មីរបស់អ្នក ដូចនេះហើយអ្នកត្រូវតែដឹងអោយបានច្បាស់ថាម្នាក់ៗ ចូលចិត្តអ្វីនិងមិនចូលចិត្តអ្វី។ ដើម្បីជៀសវាងកំហុសនានាដែលអាចនឹងកើតមាននោះ អ្នកគួរចេញពិភាក្សាគ្នាពីរឿងអស់ទាំងនោះ។ ២) ត្រូវគោរពការគិតខ្លួនឯង៖ ពេលអ្នកមានស្នេហា មិនបានន័យថាអ្វីក៏ដោយអ្នកត្រូវតែស្ដាប់គេនោះទេ។ ព្យាយាមពិចារណា អំពីអ្វីដែលគេចង់បាន ប៉ុន្តែ អ្នកក៏មិនត្រូវបោះបង់គំនិតដែលអ្នកកំពុងគិតនោះដែរ។ ៣) ចែករំលែកក្ដីស្រមៃដែលអ្នកមាន៖ ដើម្បីអោយកាន់តែយល់ចិត្តគ្នាជាងនេះទៅទៀតអ្នកក៏អាចចែករំលែកនូវអ្វីដែលអ្នកស្រមៃ ប៉ងប្រាថ្នា និងគោលដៅដែលអ្នកកំពុងតែមាននោះផងដែរ។ ៤) បង្កើនភាពសប្បាយរីករាយជាមួយគ្នា៖ ការសើចសប្បាយក៏ជាមធ្យោបាយមួយ ក្នុងការបង្កើនភាពជិតស្និទ្ធផងដែរ។ វាគឺជាពេលវេលាដ៏ល្អមួយដែលអ្នកអាចគេចចេញពីសម្ពាធដែលអ្នកកំពុងមាន។ ៥) លើកទឹកចិត្តគ្នា៖ សូមកុំភ្លេចលើកទឹកចិត្តគ្នាទៅវិញទៅមកព្រោះថា មានតែអ្នកទេដែលអាចផ្ដល់ជាកម្លាំងចិត្តដ៏ពិសេសមួយសម្រាប់ដៃគូអ្នក។ ការចេះលើកទឹកចិត្តគ្នាក៏ជាសញ្ញាមួយបង្ហាញពីការគោរពគ្នាផងដែរ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com
X
5s